ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានអះអាងថា លោក ស្រឡាញ់ពេញចិត្តអាជីព ជាអ្នកព័ត៌មានណាស់ ហើយ មិនខ្លាចប្រយុទ្ធទប់ទល់អ្នក ដែលបង្កើតយព័ត៌មានបំផ្លើស បំផ្លោង បំភ្លៃទេ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ក្រោយប្រកាស កូវិដ-១៩ បិទបញ្ចប់កាល២០ធ្នូ ២០២១ ខ្ញុំបានវិលត្រឡប់មកការិយាល័យ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលវិញ និង បន្ទាប់ពីប្រារព្ធខួប១៥ឆ្នាំ នៃការបង្កើតកាសែត ដើមអម្ពិល នៅតំបន់ទេសចរភូមិព្រៃស្នួល ដែលខ្ញុំបង្កើតដើម្បីអ្នកភូមិរបស់ខ្ញុំ បន្ថែមមុខរបរ»។
លោក សយ សុភាព បញ្ជាក់ថា «ខ្ញុំ ស្រឡាញ់ពេញចិត្តអាជីព ជាអ្នកព័ត៌មានណាស់ ហើយ មិនខ្លាចប្រយុទ្ធទប់ទល់អ្នក ដែលបង្កើតយព័ត៌មានបំផ្លើស បំផ្លោង បំភ្លៃទេ»។
លោកបន្ថែមថា វាមានប្រភពចេញមកពី Illuminati នៅឆ្នាំ១៧៣៥ ប្រទេសអាលឺម៉ង់ រដ្ឋបារៀ។ សព្វថ្ងៃក្រុមភ្នែក៥ កំពុងប្រើយុទ្ធសាស្ត្រ នេះដើម្បីបំពុលសភាពការណ៏ ប្រឆាំងចិន និងប្រ៊ី ហើយនិងប្រទេសខ្មែរ។
ក្នុងនោះលោក សយ សុភាព បានផ្ដាំឱ្យកូនខ្មែរ សិក្សាឱ្យបានច្បាស់អំពី Bilderberg (អំណាចស្រមោល) Freemasons Illuminati នោះទើបស្គាល់ពិភពលោកច្បាស់ និងវិភាគសភាពការណ៍ត្រូវ៕