ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៩នាក់ និងស្លាប់ម្នាក់ដោយមិនបានចាក់វ៉ាក់សាំង។
គិតត្រឹមព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៤៣០នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៨២៤នាក់ និងអ្នកស្លាប់ចំនួន៣ ០០៦នាក់៕