ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ ខិតខំបញ្ចូនអូប័រល្បឿនលឿន​ ដឹកយកជនបរទេស ​ដួលសន្លប់ ពីកោះរ៉ុង មកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត ខណៈជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ

ភ្នំពេញ៖​ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយក ភ្ញៀវទេសចរណ៍មួយរូប ជាជនបរទេស ដែលបានដួលសន្លប់ នៅមុខបន្ទប់ផ្ទះសំណាក់ ប៊ិច ហៅ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម(23) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះជាភ្ញៀវទេសចរណ៍នោះ មានឈ្មោះ មានឈ្មោះ Wayne Michael Meegan ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ អៀរឡង់។

ភ្ញៀវទេសចរណ៍រងគ្រោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ​ របស់ក្រុមហ៊ុនលោកឧកញ៉ា សហការជាមួយសម្ថកិច្ចមូលដ្ឋាន បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ។

ប្រភពព័ត៌មានចុងក្រោយ ពីគ្រូពេទ្យឲ្យដឹងថា ដោយស្ថានភាពអាការៈជំងឺជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ គ្រូពេទ្យមិនអាចជួយបាន ជនរគ្រោះក៏បានទទួលមរណភាព នៅក្នុងមន្ទីរពេទ្យ ក្នុងនោះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ របស់ជនរងគ្រោះផងដែរ ៕

To Top