ភ្នំពេញ៖ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានប្រកាសាសក្រម តម្កល់ទោស ជនជាប់ចោទ ឈ្មោះ ទុំ ប៊ុនថន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប់ពន្ធនគារកំណត់ ២០ ខែ ក្រោមការចោទប្រកាន់ពីបទ« ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ។
ជនជាប់ចោទឈ្មោះ ទុំ ប៊ុនថា ត្រួវបានចាប់ និង ឃុំខ្លួនកាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ តាមដីការបស់លោកចៅក្រម រស់ ពិសិដ្ឋ នៃ សាលាដំបូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះ លោកចៅក្រម រស់ ពិសិដ្ឋ ក៏បានចេញសាលក្រមផ្ដន្ទាទោសកំបាំងមុខ លោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជាប់ពន្ធនាគារ ១ឆ្នាំ ៨ខែ ផងដែរ ព្រមទាំងចេញ ដីកា ស្វែងរកចាប់ខ្លួនផងដែរ៕
ដោយ: រស្មី អាកាស