ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ទទួលអំណោយសម្ភារៈសិក្សា ពីមជ្ឃមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១នេះ បានទទួលអំណោយជាសម្ភារៈសិក្សាមួយចំនួន ពីមជ្ឃមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ ។

សូមបញ្ជាក់ថា អំណោយដែលជាការផ្តល់ជូនពីមជ្ឃមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ មានដូចជា សៀវភៅសរសេរ ខ្មៅដៃ ប៊ិច សៀវភៅរឿងនិទាន ជ័រលុប ស្បែកជេីងខ្លុប គូល័រទៀន ហ្វឺតផាត់ពណ៌ កាតាប ម៉ាសក្រណាត់ និងបន្ទាត់ ។ក្នុងនោះដែរ អាជ្ញាធរខេត្តក៏បានទទួលឈុតការពារ ពីខេត្តហយណាន ចំនួន ២ពាន់សម្រាប់ផងដែរ ។

បន្ទាប់ពីបានទទួលអំណោយទាំងនោះ លោក អ៊ុន ចាន់ដា បានធ្វើការប្រគល់សម្ភារៈសិក្សា និងឈុតការពារខាងលើ ជូនបន្តដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដើម្បីយកទៅចាត់ចែងផ្តល់ជូន ដល់អ្នកមានជីវភាពខ្វះខាតឲ្យបានឆាប់បំផុតផងដែរ៕

To Top