ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសពន្យារពេលឲ្យលោក គុណ ញឹម ធ្វើជាមេគយដល់ឆ្នាំ២០២៥បន្តទៀត គ្មានអ្នកណាមកជំនួសបានទេ ព្រោះសម្តេចថា មានអ្នកខ្លះកំពុងរត់ការ ដើម្បីសុំធ្វើមេគយបន្ត។
សម្តេចបន្តថា “កុំអាលឲ្យគុណញឹម ចូលនិវត្តន៍ ខ្ញុំពន្យាពេលឲ្យដល់២០២៥ ទុកឲ្យធ្វើទំនើបកម្មគយនេះបន្តិចទៀត គយនេះ ដោយសារគាត់មិនទាន់ចាស់ទេ ។ ខ្ញុំដឹងមានគេរត់ការសុំកន្លែងគយនេះ ។ រត់ការសុំធ្វើមេគយ រត់មិនរួចទេ ៕