ព័ត៌មានជាតិ

សម្តេចតេជោ ថាពេលផ្ទុះជំងឺកូវីដខ្លាំង អង្គរក្សសម្តេច ឆ្លង៤០០នាក់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានរំលឹក ឲ្យដឹងថា កាលពីអំឡុងផ្ទុះកូវីដខ្លាំងក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ មានអង្គរក្សសម្តេច ប្រមាណជា៤០០នាក់បានឆ្លងជំងឺនេះ ។

ជាមួយគ្នានេះ សម្តេចក៏ឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពិភាក្សាគ្នាចាក់ដូស ទី៤ សម្រាប់ខ្សែត្រៀមជួរមុខ ប្រមាណជា៥០ម៉ឺននាក់ ។

សម្តេចក៏បានថ្លែងថា មកដល់ពេលនេះ អង្គរក្សសម្តេចបានចាក់ដូសទី៤ហើយដែរ។ សម្តេចថា ទោះបីជាយ៉ាង ណាការបើកប្រទេសឡើងវិញដើរទៅមុខហើយ មិនថយក្រោយទេ ក្នុងនោះការប្រឡងបាក់ឌុបនៅតែធ្វើដដែល ៕

To Top