ព័ត៌មានជាតិ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បិទចរាចរ​ចំពោះរថយន្តធុនធ្ងន់ ឆ្លងកាត់លើកំណាត់ផ្លូវជាតិ​ លេខ២១បេ ជាបណ្តោះអាសន្ន ក្នុងអំឡុងពេល សាងសង់លូកាត់ទទឹងផ្លូវ

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅថ្ងៃទី២២ ខែធ្នូនេះ បានជូនដំណឹង ស្តីពីការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១​បេ (១១៥) ចាប់ពីផ្លូវជាតិលេខ២១អា ដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មី ខេត្តកណ្តាល ចន្លោះម៉ោង ៦៖០០ល្ងាច ដល់ម៉ោង ៣៖០០ទាបភ្លឺ ចាប់ពីថ្ងៃទី២២ ដល់ ៣១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីសាងសង់លូកាត់ទទឹងផ្លូវប្រវែង ២០ម៉ែត្រ ត្រង់ស្ថានីយបូមទឹកដើមអំពិលចាស់ ផ្លូវជាតិលេខ​២១បេ (១១៥) សម្រាប់រំដោះទឹកជំនន់ទឹកភ្លៀង​ ក្នុងក្រុងតាខ្មៅ និងសហការជួសជុល កំណាត់ផ្លូវជាតិលេខ២១បេ (១១៥) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ។

ក្នុងនោះ យោងតាមសេចក្តីជូនដំណឹងដដែរនេះ បានបញ្ជាក់ថា ការបិទចរាចរនេះ សម្រាប់រថយន្តគ្រួសារ (ទេសចរណ៍) អាចធ្វើចរាចរបានជាធម្មតា៕

To Top