ព័ត៌មានជាតិ

កម្មវិធី PropertyGuru Asia Real Estate Summitឆ្នាំ2021 តាមប្រព័ន្ធអនឡាញនឹងបិទបញ្ចប់ ថ្ងៃទី 8 ខែមករា ឆ្នាំ 2022

ភ្នំពេញ ៖ PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រារព្ធធ្វើកម្មវិធី សន្និសិទ អចលនទ្រព្យ នៅតំបន់អាស៊ី (PropertyGuru Asia Real Estate Summit) ដែលជាកម្មវិធីភាពជាអ្នកដឹកនាំប្រកបដោយគំនិតលំដាប់ពិភពលោក ។ កម្មវិធីនេះមានរយៈពេលមួយខែ ហើយនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី8 ខែមករា ឆ្នាំ 2022 ខាងមុខនេះ។

នៅក្រោមប្រធានបទ “បដិវត្តន៍ទិន្នន័យ’ សន្និសិទត្រូវបានផ្សាយ នៅលើវេបសាយ AsiaRealEstatesummit.com ព្រមទាំងអនុញ្ញាតិ ឲ្យមានជជែកគ្នាផ្ទាល់ ក្នុងបន្ទប់ជជែក មានបន្ទប់តាំងពិព័រណ៌ចំនួនពីរ និង ស្តង់ជជែកពិភាក្សាចំនួន 30 ។ ជាមួយនឹងការផ្ដើមបើកកម្មវិធី ដោយពិធីការនីទូរទស្សន៍ដ៏ល្បី កញ្ញា Kelly B. Jones កម្មវិធីទទួលបានការគាំទ្រពីសំណាក់អ្នកឧបត្ថម្ភល្បីៗដូចជា Port City Colombo និង ដៃគូនវានុវត្តន៍ផ្លូវការ IHI ។

នៅក្នុងឆ្នាំទីប្រាំពីរនេះ សន្និសិទប្រចាំឆ្នាំនេះមានការចូលរួមពីសំណាក់បុគ្គលសំខាន់ៗពីជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក និង តំបន់ផ្សេងទៀត ដោយធ្វើការយកចិត្តទុក ដាក់ទៅលើនិរន្តរភាព អគារបៃតងនិងហិរញ្ញវត្ថុ បច្ចេកវិទ្យាស្អាត ភាពធនរបស់ទីប្រជុំជន និងទីក្រុងឆ្លាតវៃ ជាមួយនឹងការផ្តោតលើវិទ្យាសាស្ត្រ គ្រប់គ្រងទិន្នន័យនិងការស្វែង យល់ ពីទិន្នន័យជាចំណុចស្នូល ។

លោក Hari V. Krishnan នាយកប្រតិបត្តិ និង ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន PropertyGuru Group បានចែករំលែក នៅក្នុងបទបង្ហាញ «GuruTalk» របស់គាត់ថា៖ «យើងមានឱកាសដើម្បីផ្លាស់ប្ដូរលំហូរការងារ របស់យើងពីខាងក្នុងទៅវិញ ដោយប្រាកដថាយើងកំពុង តែប្រើប្រាស់នូវព័ត៌មានអំពីទិន្នន័យ ដើម្បីធ្វើការសម្រេចចិត្តឆ្លាត វៃដូចជា ថាតើយើងត្រូវសង់ដោយរបៀបណា ត្រូវសង់អ្វី ត្រូវផ្គត់ផ្គង់បែបណាដើម្បីសមនឹងតម្រូវការ និងថា តើយើងត្រូវគ្រប់គ្រង អចលនទ្រព្យ ដោយរបៀបណាជាដើម ។ ព័ត៌មានអំពីទិន្នន័យ អាចជួយទៅដល់គ្រប់ផ្នែកទាំងអស់ នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យអចលនទ្រព្យ»។

ជាមួយគ្នានេះដែរ ការវិលត្រឡប់មកវិញ របស់ប្រធានសន្និសិទ លោក Stephen Oehme ដែលបច្ចុប្បន្ននេះជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Quantum Thailand Ltd និង ជាអតីតសមាជិកក្រុមប្រឹក្សាភិបាល នៃ Burj Khalifa Dubai ធ្វើការអំពាវនាវឱ្យទាញយក អត្ថប្រយោជន៍ពីចំណុចខ្លាំង នៃវិទ្យាសាស្ត្រទិន្នន័យ ដើម្បីសម្រេចបាននូវគោល ដៅនិរន្តរភាពរួមគ្នា។ «និរន្តរភាព គឺជាកញ្ចក់ឆ្លុះបញ្ចាំង សម្រាប់សម្រេចនូវលទ្ធផល ដែលយើងទាំងអស់គ្នាមានបំណងចង់សម្រេច និង កេរ្តិ៍ឈ្មោះដែលយើងចង់បន្សល់ទុក។ យើងត្រូវតែមានវឌ្ឍនភាពឱ្យរឹតតែខ្លាំងក្លា ហើយ យើងត្រូវតែសម្រេច ឱ្យបាននូវលទ្ធផល រឹងមាំនិងយូរអង្វែង។ រួមគ្នា យើងអាចធ្វើបាន» ។
សន្និសិទឆ្នាំនេះ ដែលហៅកាត់ថា ARES មានលក្ខណៈពិសេស ដោយមានការប្រមូល ផ្ដុំនូវក្រុមហ៊ុននាំមុខជាង 30 ក្រុមហ៊ុន ខាងវិស័យអចលនទ្រព្យ និងបច្ចេកវិទ្យា បុគ្គលមានស្នាដៃ កំពូលខាងការងារនិរន្តរភាព និងខាងការងារអាកាសធាតុ អ្នកបង្កើតថ្មី រួមទាំង អ្នកមានចក្ខុវិស័យវែងឆ្ងាយ ពីជុំវិញពិភពលោកផងដែរ ។ ៥០%នៃវាគ្មិនមានទាំងស្ត្រី និង សមាជិក នៃសហគមន៍ LGBTQ+ ក្នុងន័យពង្រឹងនូវការប្ដេជ្ញាចិត្ត របស់កម្មវិធីដើម្បីលើកកម្ពស់ នូវភាពចម្រុះគ្នា នៃសម្លេង និង ការរាប់បញ្ចូលមនុស្សគ្រប់គ្នា នៅក្នុងវិស័យអចលនទ្រព្យនិងវិស័យបច្ចេកវិទ្យា។

ពានរង្វាន់ «ចក្ខុវិស័យប្រចាំឆ្នាំ» ត្រូវបានផ្ដល់ជាលើកដំបូងជូនដល់អ្នកទទួលជាស្ត្រី ដែលជាស្ថាបត្យករជនជាតិថៃ ឈ្មោះ Kotchakorn Voraakhom ជា CEOនិងជាស្ថាបនិកនៃ Pourous City Network ជាប្រធាន នៃក្រុមការងារបម្រែបម្រួលអាកាសធាតុ និង ជាប្រធាននៃសមាគម International Federation of Landscape Architects, World (IFLA World) ។

លោកស្រីបានមានប្រសាសន៍ថា៖ «ជាការសំខាន់ណាស់ដែលស្ត្រីអាចមានឱកាសអង្គុយ នៅក្នុងវេទិកានេះ និង អាចចែករំលែកនូវ គំនិត យោបល់និងការច្នៃប្រឌិត របស់ពួកគេបាន ។ នៅលើពិភពលោកនេះមិនមានតែភេទពីរទេ នាពេលបច្ចុប្បន្ននេះ យើងមានសង្គមមួយ ដែលមានភាពចម្រុះគ្នាហើយ ហើយខ្ញុំសង្ឃឹមថាគំនិតច្នៃប្រឌិត របស់យើងទាំងអស់គ្នា ពិតជាអាចរួមបញ្ចូលគ្នា ដើម្បីដោះស្រាយបញ្ហាការ ប្រែប្រួលអាកាសធាតុនេះបាន» ។
ដោយផ្តោតទៅលើប្រធានបទជាច្រើន និង វិស័យពាក់ព័ន្ធនានា សន្និសិទស្ដីពីវិស័យអចលនទ្រព្យ នៅតំបន់អាស៊ី របស់ក្រុមហ៊ុន PropertyGuru ឆ្នាំ 2021 ត្រូវបានបែងចែកទៅតាមប្រធានបទ ដោយផ្ដោតលើ ភាពទាក់ទងគ្នានៃទិន្នន័យ (data landscape) ទិន្នន័យដែលអាចចូល ប្រើប្រាស់បាន (accessible data) ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងនវានុវត្តន៍ទិន្នន័យ ៕

To Top