ព័ត៌មានជាតិ

ដុតកម្ទេច ទំនិញខូចគុណភាព ជិតកន្លះតោន

ភ្នំពេញ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកូតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានដុតកម្ទេច ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពចំនួន ៤៩០គីក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន៧០០លីត្រ។

តាមរយៈគេហទំព័រអគ្គនាយដ្ឋាន ក.ប.បបានបញ្ជាក់ថា ទំនិញ និងអាល់កុលដែលបាន ដុតកម្ទេចចោលនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គឺជាលទ្ធផលដែលបានចុះស្រាវជ្រាវ ត្រួតពិនិត្យ និងទប់ស្កាត់រយៈពេល ២ខែកន្លងមក និងបានដកហូតពីតាមបណ្ដាផ្សារ តាមឃ្លាំងស្តុកផ្សេងៗ ក្នុងរាជធានីភ្នំពេញ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top