ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុង ១៥ករណី សុទ្ធតែជាករណីនាំចូល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ២.៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ៕