ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញ ករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន១៥នាក់ (PCR) សុទ្ធតែជាប្រភេទ មេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» ហើយសុទ្ធតែជាករណីនាំចូល ពីក្រៅប្រទេសទាំងអស់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។
នៅថ្ងៃនេះផងដែរ ក៏មានករណីសះស្បើយចំនួន១៣នាក់ និងករណីស្លាប់១នាក់ ដែលជនរងគ្រោះមិនបានចាក់វ៉ាក់សាំងទេ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១២០.៤៦៤នាក់ ,ជាសះស្បើយសរុបចំនួន ១១៦.៨៧៤នាក់ និងករណីស្លាប់សរុបចំនួន៣.០០៩នាក់។
