ព័ត៌មានជាតិ

សម្ដេចតេជោ ចាត់ទុកសារនយោបាយ លោក ហ៊ុន ម៉ាណែត សំពង សម រង្ស៊ី ថាជាសារ «ក្មេងប្រដៅចាស់ពាល» (Video)

ភ្នំពេញ៖ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ដែលត្រូវជាកូនប្រុសច្បង និងជាបេក្ខភាពនាយករដ្ឋមន្រ្តី នាថ្ងៃអនាគតនៅក្នុងគណបក្សប្រជាជនកម្ពុជា បានលើកការវាយប្រហារធ្ងន់ៗ ទៅកាន់ដៃគូប្រកួតប្រជែងចាស់វស្សា គឺ លោក សម រង្ស៊ីនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកសារ របស់លោក ហ៊ុន ម៉ាណែត ជាសារក្មេងប្រដៅចាស់ពាល។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៨ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ស្ដាប់សារក្មេងប្រដៅចាស់ពាល! ល្អម្យ៉ាងដែរ ប្រៀបដូចជាយកកូនក្របី ជល់ជាមួយក្របីចាស់។ បើខឹងកុំលេងបើលេងកុំខឹងsic! ផ្ញើសារជូនអ្នក នយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លា ក្នុងការទទួលខុសត្រូវ»។

សូមរំលឹកថា នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត បានផ្ញើរសារជូន សម រង្ស៊ី អ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវដោយបានបបួល អតីតមេបក្សប្រឆាំងដែល រត់ចោលស្រុករូបនេះស្បថដាក់តំណែងករណីចោទសញ្ញាបត្រ ដែលលោកទទួលបានពី សាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយស សម្រាប់និស្សិតនាយទាហាន បរទេស ដែលរៀនក្រោមស្តង់ដារ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top