ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ខែធ្នូនេះ បានប្រកាសពីការ រកឃើញករណីឆ្លងថ្មី ជំងឺកូវីដ-១៩ ចំនួន៥នាក់ (ដោយPCR ក្នុងនោះ២នាក់ មេរោគបំប្លែងខ្លួនថ្មី«អូមីក្រុង») ,ករណីសះស្បើយចំនួន១១នាក់ និងករណីស្លាប់១នាក់ ដែលជនរងគ្រោះមិនបានចាក់វ៉ាក់សាំងទេ ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១២០.៤៦៩នាក់ ,ជាសះស្បើយសរុបចំនួន ១១៦.៨៨៥នាក់ និងករណីស្លាប់សរុបចំនួន៣.០១០នាក់។
