ព័ត៌មានជាតិ

អ្នកទន្រ្ទានកាន់កាប់ដីព្រៃលិចទឹក តំបន់៣ក្នុងខេត្តបន្ទាយមានជ័យ ២នាក់ត្រូវបានឃាត់ខ្លួន

ភ្នំពេញ៖ អ្នករំលោភទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកតំបន់៣ ក្នុងខេត្តបន្ទាយមានជ័យចំនួន២នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះម្នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។


សេចក្ដីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឃាត់ខ្លួនឈ្មោះ អែម ណុយ ភេទប្រុស អាយុ៦០ឆ្នាំ ពាក់ព័ន្ធករណីកាន់កាប់ ទន្រ្ទាននិងលក់ដីរដ្ឋដោយខុសច្បាប់ ដោយលក់ដីចំណុចបឹងក្ងាន តំបន់៣ ឃុំភ្នំលៀប សរុប១១០ហិកតា ឱ្យទៅប្រជាពលរដ្ឋ៦នាក់ កាលពីអំឡុងឆ្នាំ២០១៨ និង២០១៩ ដោយពុំបានធ្វើលិខិតស្នាម សរុបទឹកប្រាក់ជាង៣ម៉ឺនដុល្លារ និង១សែនបាត។ចំណែកនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ឃាត់ខ្លួន ឈ្មោះ ឈួម ធូ ភេទប្រុស អាយុ៥៧ឆ្នាំ ពាក់ព័ន្ធករណីឈូសឆាយ កាប់ឆ្ការ គាស់រាន និងកាន់កាប់ដីព្រៃលិចទឹកអំឡុងឆ្នាំ២០១៨ និង២០១៩ នៅតំបន់៣ ចំណុចអាងលី អានស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀប ទំហំ១២០ហិកតា និងដីកូនគាត់២០០ហិកតា ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top