នយោបាយ

២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០២១ ថ្ងៃសន្តិភាព ស្ថាបនាដោយ រដ្ឋបុរស សន្តិភាព សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា (Video)

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ២៩ ធ្នូ ១៩៩៨ -២៩ ធ្នូ ២០២១គឺជាថ្ងៃសន្តិភាព ដែលស្ថាបនា ដោយរដ្ឋបុរសសន្តិភាពសម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា។

ការលើកឡើងរបស់លោក សយ សុភាព បែបនេះ នៅមុនមួយថ្ងៃ នៃខួប២៣ឆ្នាំ ការធ្វើសមាហរណកម្ម ចុងក្រោយបំផុត នៃកម្លាំងចលនាឧទ្ទាមទ័ពព្រៃខ្មែរក្រហម នៅអន្លង់វែង ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងថា «២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០២១ ថ្ងៃ សន្តិភាព ស្ថាបនាដោយ រដ្ឋបុរស សន្តិភាពសម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា»។

លោកបានឱ្យដឹងថា កាលពី ២៩ ធ្នូ ១៩៩៨ សម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៏ផ្កាយមាស៤ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញ ធ្វើសមាហរណកម្ម កម្លាំង ចលនាឧន្ទាមទ័ពព្រៃខ្មែរក្រហម នៅអន្លង់វែង ដែលជាតំបន់ផ្តាច់ខ្លួនចុងក្រោយបំផុត។

ក្រឡេកមកពេលបច្ចុប្បន្ន ដើម្បីរំលឹកនូវខួប២៣ឆ្នាំនេះ នៅព្រឹកស្អែកក្រសួងការពារជាតិ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការ ក្រសួងការពារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

លោក សយ សុភាព បន្ថែមថា ដោយឡែក ២ធ្នូ ១៩៩៨ មេដឹកនាំឧទ្ទាមខ្មែរក្រហម បានចុះចូលជាមួយរាជរដ្ឋាភិបាលរួមមាន នួន ជា ខៀវ សំផន។ សង្រ្គាមបានបិទបញ្ចប់ សន្តិភាព គ្របដណ្តប់ទូទាំងប្រទេស ការអភិវឌ្ឍន៏ចាប់ផ្តើមពេញលេញ។

លោកគួសបញ្ជាក់ថា ”វីរបុរស ដែលបានស្ថាបនា« នយោបាយ ឈ្នះ ឈ្នះ» គឺ រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា”។

លោក សយ សុភាព សង្កត់ធ្ងន់ថា «ប្រវត្តិសាស្ត្រ បានបង្ហាញឱ្យខ្មែរបានដឹងថា បិតាឯករាជ្យជាតិ គឺ សម្តេចព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ រី ឯ បិតាសន្តិភាព គឺ រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន»។

To Top