ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ ស្នើសម្ដេចតេជោ ហ៊ុន សែន លុបបំណុលថ្លៃភ្លើងអគ្គិសនី របស់ក្រសួងការពារជាតិជាង ៩ពាន់លានរៀល (Video)

ភ្នំពេញ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លុបបំណុលថ្លៃភ្លើងអគ្គិសនី របស់ក្រសួងការពារជាតិ ដែលមានចំនួន ៩ពាន់លានរៀល (ប្រមាណជាង ២លានដុល្លារ) ។

ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្តេច ទៀ បាញ់ បានថ្លែងថា ការប្រើប្រាស់អគ្គិសនីក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះមានតម្រូវការ ច្រើនស្របទៅតាមការអភិវឌ្ឍ និងទំនើបកម្មរបស់កងកម្លាំងយោធា ៕

To Top