ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍ តម្កល់ទោស យុវជន ២នាក់ ដាក់គុកក្នុងម្នាក់ៗ៨ឆ្នាំ ពាក់ព័ន្ធនឹងការចាប់រំលោភកុមារីម្នាក់ នៅខេត្តព្រះវិហារ

ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលដីកា តម្កល់ទោស
បុរសជាប់ចោទចំនួន ២នាក់ អោយជាប់
ក្នុង ពន្ធធានាគារ ក្នុងម្នាក់ៗ កំណត់ ៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងចាប់រំលោភសពសន្ថវ: ទៅលើក្មេងស្រីម្នាក់អាយុ ១៦ ឆ្នាំ បានសម្រេច ម្នាក់ម្តង ប្រព្រឹត្តវាលស្រែ នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ ២០១៩ ។

លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទ២នាក់នេះ មាន ឈ្មោះ សេន ផល្លា ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិករ ។ និង ម្នាក់ទៀត មាន ឈ្មោះ ថន សុខា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កសិករ។

ចំណែកឯ ជនរងគ្រោះ គឺជាកុមារីម្នាក់ ដែលមានអាយុ១៦ ឆ្នាំ មានទីលំនៅភូមិ-ឃុំ-ស្រុក និង ខេត្ត ជាមួយជនជាប់ចោទទាំង២នាក់។

លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង២នាក់ ត្រូវបាន សាលាខេត្តដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩ កាត់ទោស ដាក់គុក ក្នុង ម្នាក់ៗ កំណត់ ៨ ឆ្នំា និង បង្កាប់ឱ្យសងជំងឺចិត្តចំនួន៨ លានរៀល ក្នុងម្នាក់ៗ ទៅជនរងគ្រោះ។

ពួកគេត្រូវបានជាប់ចោទពីបទ រំលាភសពសន្តវ: មានស្ថានទម្ងន់ទោស ។ តែពួកគេ បានប្តឹងឧទ្ធរណ៍ ។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៩ នៅក្នុង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ ២០១៩ តាមបណ្តឹងរបស់ម្តាយរបស់កុមារីរងគ្រោះ៕ដោយ រស្មី អាកាស

To Top