ព័ត៌មានជាតិ

ជម្រះជនជាតិអាមេរិកកាំងម្នាក់ ជាប់ពាក់ព័ន្ធនឹងការទិញពេស្យាចារកុមារខ្មែរ និង ផលិត រូបភាព​និង​សសម្ភារៈអាសអាភាស នៅកម្ពុជា

ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២១ នេះ ជាបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ របស់បុរសជាប់ចោទ​ជនជាតិ​អាមេរិក​ម្នាក់​ ជាប់ពាក់ព័ន្ធនឹងការ រួមភេទជាមួយមួយកុមារាខ្មែរ ជាច្រើននាក់ និង ថតស្រាត និង រូបអាសអាភាសរបស់ពួកគេ ដើម្បីចែកចាយ ប្រព្រឹត្ដនៅ ខេត្តសៀមរាប​ នៅក្នុងឆ្នាំ២០១៩ ។

លោក ភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ REIDY JOHN PATRICK ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ​អាមេរិក មុខរបរមុនចាប់ខ្លួន ជា អ្នកមើលថែសួន រស់នៅខេត្តសៀមរាប។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ​ជនជាតិ​អាមេរិក​ ត្រូវបានសាលាខេត្តដំបូងខេត្ត​សៀមរាប​ កាលពីថ្ងៃទី ២៦​ ខែ កុម្ភៈ ឆ្នាំ ២០២០​ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៨ ឆ្នំា និង ពិន័យជាប្រាក់ ចំនួន ៤​លានរៀល ដាក់ចូលក្នុងថវិកាជាតិ និង
និង បង្កាប់ឱ្យគាត់ ត្រូវសងជំងឺចិត្តចំនួន ២០​លានរៀល ទៅកុមារាកម្ពុជាម្នាក់ ដែលជា ជនរងគ្រោះ។

ជនជាប់ចោទឈ្មោះ Eidy Jonh Patrick ត្រូវបានជាប់ចោទពីបទ: ការទិញពេស្យាចារកុមារ​ និង ការផលិត រូបភាព​និង​សម្ភារៈ​អអាសអាភាសកុមារ តាមមាត្រា ៣៤ មាត្រា ៤១ នៃច្បាប់ស្តីពីការបង្រ្កាបអំពើ​ជួញដូរ​មនុស្ស និង អំពើ​អាជីវកម្មផ្នូវភេទ។ តែគាត់​បានប្តឹងឧទ្ធរណ៍ ។​

ជនជាប់ចោទ ឈ្មោះ REIDY​JOHN​PATRICK ត្រូវបានចាប់ឃាត់ខ្លួន កកាលពីថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០១៩ នៅសង្គាត់ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត សៀមរាប​ យោងតាមបណ្តឹងរបស់ អាណាព្យាបាលរបស់កុមារារងគ្រោះ ម្នាក់ ព្រមទាំងមានការ ចូលរួម អំពី មន្រ្តីជំនាញ នៃ អង្គការ APLE Cambodia។

សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានី ភ្នំពេញនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី១៨ ខែ មករា​ ឆ្នាំ ២០២២​៕ដោយ រស្មី អាកាស

To Top