ព័ត៌មានជាតិ

ក្រសួងសាធារណការ មិនអនុញ្ញាតឲ្យរថយន្តកែចង្កូត ពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់ (Video)

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតឲ្យរថយន្ត គ្រប់ប្រភេទកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មាន ច្បាប់អនុញ្ញាតឡើយ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ នាថ្ងៃទី២៩ ធ្នូ បានបញ្ជាក់ថា «ក្រសួងសាធារណការមិនអនុញ្ញាតឲ្យ រថយន្តគ្រប់ប្រភេទ កែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្ម ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះឡើយ»។

ក្រសួងបន្ដថា ដោយសារសកម្មភាព កែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានទាំងនោះ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចបណ្តាលឲ្យរថយន្ត បើកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ជាយថាហេតុ នៅពេលធ្វើចរាចរណ៍ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top