ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលក្រម ផ្តន្ទាទោស យុវជន ជាប់ចោទចំនួន២នាក់ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ អស់មួយជីវិត និង ពិនិយជាប្រាក់ក្នុងមកម្មាក់ៗ ចំនួន ៥០ លានរៀល ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន ជាង ១៦ គីឡូក្រាម ប្រព្រឹត្តកាលពីឆ្នាំមុននៅក្នុងរាជធានីភ្នំពេញ។
យោងតាមសាលក្រមរបស់តុលាការ បានអោយដឹងថា ជនជាប់ចោទទាំង២នាក់ មានឈ្មោះ សឿង ធា វ៉ា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ អឿង ឌី ចាន់ណា ភេទ ប្រុស អាយុ៣៧ ឆ្នាំ ។
ជនជាប់ចោទទាំង២នាក់ ត្រូវបានជាប់ចោទពីបទ: ជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នូវ សារធាតុញៀន តាមមាត្រា ៤០ ស្តីពីច្បាប់ការគ្រប់គ្រងគ្រឿងញៀន។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២០ វេលា ម៉ោង ២២ និង ៣០ នាទី នៅ ចំណុច ផ្លូវ សាធារណ : លេខ ១៦៣ ក្នុង សង្កាត់ បឹងកេងកង ២ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន រឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វីតាមីន ប្រមាណជាង១៦ គីឡូក្រាម ពីពួកគេ៕
ដោយ រស្មី អាកាស
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

