ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ និង ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។
អគ្គិសនីស្វាយរៀង បានបញ្ជាក់ថា បើទោះបីជាមានការខិតខំ ថែរក្សាមិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនី ធំដុំយ៉ាងណា ក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុត ដែលយើងខ្ញុំស្នើសុំអភ័យ ទោសទុកជាមុន៕
សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីស្វាយរៀង ដូចខាងក្រោម៖