ព័ត៌មានជាតិ

សាលាឧទ្ទរណ៍ តម្កល់ទោស បុរសពោះម៉ាយម្នាក់ ជាប់គុក៣០ ឆ្នាំ ជាប់ពាក់ព័ន្ធករណីកាប់សម្លាប់ស្ត្រីម៉េម៉ាយម្នាក់

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២១ នេះ បានប្រកាសសាលដីកា ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់គុក កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធអំពើឃាតកម្ម ដោយ ដោយយកកំាបិតបុ័ងតោ កាប់ប្រហារទៅលើ ស្ត្រីមេម៉ាយកូនពីរម្នាក់ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធម នៅហ្នឹងកន្លែង ស្ថិតនៅភូមិពោធិ័, ឃុំស្លា, ស្រុកសំរោង ខេត្តតាកែវ កាលពីអំឡុងឆ្នាំ ខែ តុលា ឆ្នាំ ២០១៩។

លោកជំទាវ ចាន់ ម៉ាលីណា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ សែម ហាក់ឡី ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរមិនឃាត់ខ្លួន គឺ ជាជាងកាត់សក់ មានទីលំនៅ ភូមិពោធិ៍, ឃុំស្លា, ស្រុកសំរោង, ខេត្តតាកែវ។

ចំណែកឯ ជនរងគ្រោះមានឈ្មោះហឿន សុខុន ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជាស្រីមេម៉ាយកូនពីរ មានមុខរបរ លក់ចាប់ហ៊ួយ មានទីលំនៅ នៅក្នុងភូមិ-ឃុំ-ស្រុក និង ខេត្តជាមួយនឹងជនជាប់ចោទ។

លោកជំទាវចៅក្រមបានថ្លែងថា , ជនជាប់ចោទ ឈ្មោះ ហាក់ឡី ត្រូវបានសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ និង បង្គាប់អោយសងសំណងជម្ងឺចិត្តដល់គ្រួសារជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ២០លានរៀល ។

តែជនជាប់ចោទ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តតាកែវ
មកកាន់ សាលាឧទ្ទរណ៍រាជធានីភ្នំពេញ ។

ជនជាប់ចោទ ឈ្មោះ ហាក់ឡី ត្រូវបានជាប់ចោទពីបទ« ឃាតកម្មគិតទុកមុន » តាមបញ្ញត្តិមាត្រា២០០ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩៕

ដោយ រស្មី អាកាស


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top