ព័ត៌មានជាតិ

ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នឹងចុះបញ្ជីក្បាលដី នៅសល់ឱ្យបាន ១០០%

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសន្យាថា នៅឆ្នាំ២០២២ខាងមុខ នឹងចុះបញ្ជីក្បាលដីនៅសល់ឱ្យបាន ១០០% នៃចំនួនក្បាលដីប៉ាន់ស្មាន ដំបូង ៧ លានក្បាលដី ជាទុនផ្តល់ដោយរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងរៀបចំដែនដី ស្ដីពី ដំណើរការកិច្ចប្រជុំបូក សរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បាន ឱ្យ ដឹង ថា ក្រសួងបន្តអនុវត្តកាន់តែសកម្ម និងស៊ីជម្រៅនូវកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់លើវិស័យដីធ្លី។

ក្រសួង បញ្ជាក់ថា «អនុវត្តផែនការចុះបញ្ជីដី ដែលនៅសល់សំដៅសម្រេចឱ្យបាន ១០០%នៃចំនួនក្បាលដីប៉ាន់ស្មាន ដំបូង ៧ លានក្បាលដី នៅឆ្នាំ ២០២២ ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ បង្កើនប្រាក់ចំណូល រួមចំណែកក្នុង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ គិតមកដល់បច្ចុប្បន្ន ចុះបញ្ជីដីបាន ៦ ៤១៥ ៣១១ បណ្ណ ស្មើ ៩១,៦%លើសផែនការ ១, ៦%»។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួង ក៏ជំរុញការចុះបញ្ជីដីរដ្ឋ ដែលជាកម្មវត្ថុ នៃសម្បទានដីសេដ្ឋកិច្ចចំនួន៥៧ ក្រុមហ៊ុន ដែលនៅសល់, ដីរដ្ឋក្នុងតំបន់ ៣ នៃតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តទាំង ៦ និងជំរុញ ដាំដើមត្នោតនៅ តាមបណ្ដោយព្រំតំបន់ ៣។

លេីសពីនេះទៀ ត ក្រសួងរៀបចំដែនដី បានបន្តចុះបញ្ជីដីសហគមន៍ ជនជាតិដើមភាគតិចចំនួន ១០ សហគមន៍ ក្នុងមួយឆ្នាំ ដែលមកដល់ បច្ចុប្បន្នសម្រេចបាន ៣៣ សហគមន៍ ស្មើ ៨៥៦បណ្ណ ទំហំ ៣៣ ៨៩៩ ហិកតា សម្រាប់ ៣ ២៣៥ គ្រួសារ៕

To Top
×