ភ្នំពេញៈ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តប៉ៃលិន កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២១ បានសម្រេចឃុំខ្លួន មន្ត្រីឆ្មាំគុកម្នាក់ និង បានបញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្តប៉ៃលិន ជាមួយនឹងទណ្ឌិតគ្រឿងញៀន ម្នាក់ទៀត ជាត្រូវជាគូកន ជាប់ទាក់ទងការនឹង ជួញដូរគ្រឿងញៀន នៅក្នុងពន្ធនាគារ ខេត្តប៉ៃលិន ។
សមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន ខេត្តប៉ៃលិន បានអោយដឹងថា ជនត្រួវចោទទាំង២នាក់ខាងលើនេះ មានឈ្មោះ គឺឈ្មោះ ងឿ ចិត្ត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសមុនចាប់ខ្លួន ជាមន្រ្តីពន្ធនាគារ ខេត្តប៉ៃលិន រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ចំណែកឯ ជនជាប់ចោទម្នាក់ ទៀត មាន ឈ្មោះ សំរោង រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ជាទណ្ឌិតគ្រឿងញៀន ដែលបច្ចុប្បន្នកំពុងជាប់ក្នុង ពន្ធនាគារខេត្តប៉ៃលិន ។
ពួកគេទាំង២នាក់ ត្រូវបានជាប់ចោទពីបទ« ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន (នៅក្នុងពន្ធនាគារប៉ៃលិន) ” និង ត្រូវបានឃាត់ខ្លួន កាលថ្ងៃ ២៩ ខែ ធ្នូ ឆ្នាំ ២០២១ ។
ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចគរបាលរឹបអូសបាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១កញ្ចប់ធំ មាន ទម្ងន់៦៧,៣៥ក្រាមថ្នាំសុទ្ធ៕
ដោយ រស្មី អាកាស