ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២១ បានចាប់ និង ឃុំខ្លួន បុរសលក់ដូរថ្នាំញៀនម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះ អាសន្ន ដើម្បីចាត់ការ តាមនីតិវិធី ជាប់ពាក់ព័ន្ធនឹងការជួញដូរ ថ្នាំញៀនជិត មួយគីឡូក្រាម ប្រព្រឹត្ត នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ បានអោយដឹងថា ជនត្រួវចោទរូបនេះ មានឈ្មោះ គឹម ចាន់សុភក្ត្រិ ភេទ ប្រុស អាយុ ៣៩ មុនរបរ មិនពិតប្រាកដ (លក់ថ្នាំញៀន)។
ជនជាប់ចោទ ត្រូវបានជាប់ចោទពីបទ« ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន» និង ត្រូវបានឃាត់ខ្លួន កាលថ្ងៃ ២៧ ខែ ធ្នូ ឆ្នាំ ២០២១ នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ។
ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចគរបាលរឹបអូសបាន ថ្នាំញៀនមេតាំហ្វេតាមីន ឬ ម៉ាទឹកកក ( ICE ) ចំនួន ៤៨ កញ្ចប់ ( កញ្ចប់ធំ ៤០កញ្ចប់, កញ្ចប់តូច ៨កញ្ចប់ ) មានទម្ងន់ សរុប ទម្ងន់ ៧៧៤ ក្រាម៕
ដោយ រស្មី អាកាស
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									