ព័ត៌មានជាតិ

ឯកឧត្តម កែវ រតនៈ គោរពជូនពរ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២២

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងបុគ្គលិកទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកនិងទេវតាឆ្នាំថ្មីព្រះប្រទានពរជ័យសិរីមង្គល ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២២។

សូមសម្តេចតេជោសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាបញ្ញាឈ្លាសវៃ អាយុយឺនយូរដើម្បីដឹកនាំ កសាងនិងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត សូមសម្តេចតេជោសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុតត្រាបុត្រត្រីនិងចៅចៅជាទីស្រឡាញ់ជួបតែសុភមង្គលវិបុលសុខនិងបានសម្រេចប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។

To Top