ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង គោរពជូនពរ សម្ដេច ទៀ បាញ់ និង លោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២២

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ , ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យបវរមហាប្រសើរជូន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងឱកាសចូលឆ្នាំសកលឆ្នាំថ្មី ២០២២។

សូមសម្ដេចនិងលោកជំទាវ ទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ សុខភាពពេញបរិបូរណ៍និងអាយុយឺនយូរ ដើម្បីសម្ដេច បានបំពេញសកម្មភាពដឹកនាំប្រទេសកម្ពុជា ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។

សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយថែរក្សាប្រោសព្រំ ជូនសម្ដេចនិងលោកជំទាវ នូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

To Top