ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសអនុញ្ញាតឱ្យរៀបចំពិធីមង្គលការ និងពិធីសាសនា នានា ដោយមិនកំណត់ចំនួនមនុស្ស ប៉ុន្តែត្រូវកំណត់ទំហំទីតាំង និងអ្នកចូលរួមត្រូវធានាថា បានទទួលចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់។ តាមរយៈសារសំឡេង នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ពិធីមង្គលការ ដែលត្រូវរៀបចំឡើង គឺអនុញ្ញាតឱ្យម្ចាស់ដើមការ មានលទ្ធភាព អញ្ជើញភ្ញៀវច្រើនលើសពី ចំនួនកំណត់២០០នាក់ ហើយចំនួនអាចដល់ខ្ទង់ពាន់នាក់បាន អាស្រ័យទៅតាមទំហំទីតាំង ដែលត្រូវរៀបចំ និងអាចរក្សាបាននូវគម្លាតសុវត្ថិភាព ទៅតាមការកំណត់របស់ក្រសួងសុខាភិបាល ជាពិសេសពិនិត្យឱ្យបានច្បាស់លាស់ ទៅលើសមាភាពភ្ញៀវ ដែលនឹងត្រូវអញ្ជើញចូលរួម គឺជាអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ ព្រមទាំងការពាក់ម៉ាស់ និងបាញ់អាកុលជាដើម»។ ក្រៅពី ពិធីរៀបមង្គលការ ការប្រារព្ធពិធីសាសនាផ្សេងៗ ក៏ត្រូវបានបើកទូលាយ សម្រាប់ការចូលរួមផងដែរ ដោយមិនមានការកំណត់ចំនួនអ្នកចូលរួមនោះឡើយ ប៉ុន្តែត្រូវពិនិត្យជាក់ស្តែង ទៅលើទីតាំងប្រារព្ធពិធីទាំងនោះ។ ទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវ ដល់អ្នកចូលរួមក្នុងពិធី ត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ក្នុងការការពារ រីករាលដាលជំងឺកូវីដ១៩ ដោយមានម៉ាស់ និងអាល់កុលជាប់តាមខ្លួនជាប្រចាំ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍ ដោយទទួលភ្ញៀវបានចាប់ពី៥០០នាក់ ទៅ៧០០នាក់ ឬក៏ ១០០០នាក់ ប៉ុន្តែត្រូវតែធានាចាំបាច់នូវការរក្សាគម្លាត ទៅតាមតុដែលត្រូវបានរៀបចំ តាមទីតាំង ។ តាមរយៈសារជាសំឡេងជាង១០នាទី នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការចំពោះការទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផល ភូមិសាស្ត្រនយោបាយ។ យោងតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះអំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីកម្ពុជា ក្រោមការចោទប្រកាន់គ្មានមូលដ្ឋាន ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ»។ ប្រតិកម្មរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១០...
ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស សព្ចារកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្ត នៅក្នុងខេត្តកណ្ដាល កាលលពីអំឡុងឆ្នាំ ២០២០។ លោក យន់ ណារ៉ុង ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ...
ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ បានប្រកាសសាលដីកាលើបណ្តឹងឧទ្ធរណ៍ របស់ អតីតប្រធានគណបក្សខ្មែរឈ្នះ គឺ លោក សួង សុភ័ណ្ឌ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែ កុម្ភ: ឆ្នាំ ២០២១ ផ្តន្ទាទោស...
ភ្នំពេញ ៖ ពលករខែ្មរ ដែលត្រឡប់មកពីប្រទេសថៃចំនួន២៥ នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បែកគំនិតយកអាល់កុលបាញ់ដៃ សំរាប់ធ្វើអនាម័យ លាយជាមួយទឹកតែអូអ៊ិឈិ និងទឹកក្រូច ផឹកត្រូវបានពុលស្លាប់ និងកំពុងសង្គ្រោះជាច្រើននាក់ ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា៖ ពិតជាមានករណីពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ពុល និងស្លាប់ពិតប្រាដកមែន។...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ប្រទេសជប៉ុនផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលគ្រប់គ្រងពាណិជ្ជកម្ម អន្តរជាតិ របស់កម្ពុជា ប្រមាណជាង៦០%។ ក្នុងឱកាសអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងជប៉ុន លើកទី១៩ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ៖ ជាលើកដំបូង ក្នុងភូមិព្រៃស្នូល ត្រូវបានត្រៀមរៀបចំកម្មពីធី ប្រណាំងទូកត្នោតនិងទូកស្មាច់ នៅក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៨ដល់២០ វិច្ឆិកា ២០២១ខាងមុខនេះ។ កម្មវិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក មុឹង អុក មេភូមិព្រៃស្នូល នាបរិវេណ «ព្រែកព្រៃស្នូល» (ទើបស្ដារឡើងនាពេលថ្មីៗនេះ) ស្ថិតក្នុងភូមិព្រៃស្នូល ឃុំរវៀង...
បន្ទាយមានជ័យ: ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានបន្តប្រជុំត្រួតពិនិត្យវត្តមានកងកម្លាំង និងពង្រឹងប្រសិទ្ធភាពរបៀបរបបធ្វើការងារប្រចាំថ្ងៃ របស់នគរបាលចំនួន៤ផែន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស ផែនការងារសេនាធិការដ្ឋាន ផែនការងារអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យ...
កំពង់ចាម ៖ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ រួមនិងមន្ត្រីពាក់ព័ន្ធ ដើម្បីរៀបចំទីកន្លែងសម្រាប់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន...