ព័ត៌មានជាតិ

ភូមិព្រៃស្នូល ត្រៀមរៀបចំ ពិធីប្រណាំងទូកត្នោត និងស្មាច់

ភ្នំពេញ៖ ជាលើកដំបូង ក្នុងភូមិព្រៃស្នូល ត្រូវបានត្រៀមរៀបចំកម្មពីធី ប្រណាំងទូកត្នោតនិងទូកស្មាច់ នៅក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៨ដល់២០ វិច្ឆិកា ២០២១ខាងមុខនេះ។

កម្មវិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក មុឹង អុក មេភូមិព្រៃស្នូល នាបរិវេណ «ព្រែកព្រៃស្នូល» (ទើបស្ដារឡើងនាពេលថ្មីៗនេះ) ស្ថិតក្នុងភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតកាកែវ ។

ដើម្បីអបអរ នឹងញាំងកម្មពិធីឱ្យកាន់តែ សប្បាយរីករាយ និងគោរពទៅតាមវិធានការសុខាភិបាល បងប្អូនប្រជាពលរដ្ឋ ក្នុងនិងក្បែរភូមិព្រៃស្នូល ទាំងអស់អាចចូលរួមបានទៅតាមការគួរ និងជាការជួយលើកទឹកចិត្ត ឱ្យមានកម្មពិធីនេះ នៅឆ្នាំខាងមុខៗបន្តទៀត ៕

To Top