ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជូនដំណឹង ដល់ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលជាប់កាតព្វកិច្ចបង់ភាគទាន និងផ្តល់របាយការណ៍ កម្មករនិយោជិត មក ប.ស.ស. ត្រូវបង់ភាគទានសម្រាប់ខែតុលា ឆ្នាំ២០២១ ដូចបានកំណត់នៅក្នុងសេចក្តីជូនដំណឹងខាងក្រោម៖
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាំងនាមក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទូទាំងរាជធានី បានក្រាបបង្គំទូលថ្វាយសារលិខិត ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបលើកទី១៧(២៩ តុលា ២០០៤-២៩ តុលា ២០២១)...
ភ្នំពេញ ៖ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានបន្តដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ។...
ភ្នំពេញ៖ ថ្ងៃទី២៦ ខែតុលា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានផ្ញើសារលិខិតសាទរដល់ពិធី សម្ពោធដាក់អោយប្រើប្រាស់វិទ្យាស្ថាន Juilliard នៅក្រុងធៀនជីន ។ ថ្លែងក្នុងសារលិខិតលោកស្រី Peng Liyuan បានលើកឡើងថា ក្រោមការខិតខំប្រឹង ប្រែងរួមរបស់ភាគីទាំងពីរចិន និងអាមេរិក វិទ្យាស្ថានតន្ត្រី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងនូវកតញ្ញុតាមធម៌ចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងមានសន្ធាជ្រះថ្លាព្រះរាជទាន ព្រះរាជទ្រព្យយ៉ាងច្រើន នឹងជាបន្ដបន្ទាប់ជួយក្នុងវិស័យមនុស្ស សុខុមាលភាព ជួយសង្គ្រោះអាយុជីវិតប្រជានុរាស្ដ្រពីជំងឺកូវីដ-១៩។ តាមសារលិខិតក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ សម្ដេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្វាយសារលិខិត ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសខួបគម្រប់១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានច្រានចោលទាំងស្រុង ចំពោះលិខិតក្លែងក្លាយ ដែលផ្សាយ ថាសម្រេចឲ្យសិស្សប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កំណត់ឲ្យជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេស។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិ ។ ការចេញមកច្រានចោល របស់ក្រសួងនេះ ក្រោយមានលិខិតមួយច្បាប់កាលពីថ្ងៃ២៧ តុលា...
ភ្នំពេញៈ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាដល់ក្រុមសង្គ្រោះ ចំនួន២បន្ថែមទៀត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់ ដោយទឹកជំនន់ នៅក្នុងនោះមានក្រុមសង្គ្រោះ៧១១ នៃពលតូចលេខ៧០ និងកងសង្គ្រោះ៧០៦ របស់យោធភូមិភាគពិសេស ខណៈដែល កងសង្គ្រោះលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្ត ការងារ ជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ដល់ថ្ងៃទី៣១ ខែតុលា...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា យន្តការអាស៊ានបូកបី ជាកម្លាំងចលករដែលមិន អាចខ្វះបានសម្រាប់ការឆ្លើយតបវិបត្តិនានាប្រកបដោយប្រសិទ្ធភាព។ ថ្លែងក្នុងកិច្ចប្រជុំកំពូល អាស៊ានបូក៣ លើកទី២៤ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យន្តការអាស៊ានបូកបី ជាកម្លាំងចលករដែលមិន អាចខ្វះបានសម្រាប់ការឆ្លើយតបវិបត្តិនានា ប្រកបដោយប្រសិទ្ធភាព។ ទោះបីជាមានជំងឺរាតត្បាត ក្តី...