ភ្នំពេញ ៖ ខណៈសល់តែ៨ថ្ងៃទៀតផុតឱសថវាទនៃការអនុគ្រោះពន្ធ១០ភាគរយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការក្រើនរំលឹកសារជាថ្មីថា នឹងមិនអនុញ្ញាតឲ្យរថយន្តអត់ពន្ធចរាចរនៅ លើផ្លូវទេចាប់ពីឆ្នាំ២០២២ ដូច្នេះត្រូវប្រញាប់ទៅបង់ឲ្យហើយទៅ បើមិនដូច្នេះខាងគយ ត្រូវធ្វើការផាកពិន័យទៅតាមច្បាប់ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា ទោះបីជាសម្តេច ចេញតំណែងយ៉ាងណាក៏ដោយ ក៏លោក អូន ព័ន្ធមុនីរ័ត្ន នៅតែជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិ ច្ចនិងហិរញ្ញវត្ថុដដែល ដោយគ្មានផ្លាស់ប្តូរទេ ៕
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសពន្យារពេលឲ្យលោក គុណ ញឹម ធ្វើជាមេគយដល់ឆ្នាំ២០២៥បន្តទៀត គ្មានអ្នកណាមកជំនួសបានទេ ព្រោះសម្តេចថា មានអ្នកខ្លះកំពុងរត់ការ ដើម្បីសុំធ្វើមេគយបន្ត។ សម្តេចបន្តថា “កុំអាលឲ្យគុណញឹម ចូលនិវត្តន៍ ខ្ញុំពន្យាពេលឲ្យដល់២០២៥ ទុកឲ្យធ្វើទំនើបកម្មគយនេះបន្តិចទៀត គយនេះ ដោយសារគាត់មិនទាន់ចាស់ទេ ។...
ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកពីការលក់គយដែលមានបរទេសមកសុំទិញដោយចែកគ្នា៥០%ម្នាក់ តែសម្តេចមិនព្រមនោះទេ ព្រោះនេះស្មើនឹងលក់អធិបតេយ្យជាតិ។ សម្តេចបន្តថា ដោយសារខ្ញុំមិនព្រមនេះហើយ មានបរទេសខ្លះមិនពេញចិត្តខ្ញុំ រឿង ខ្ញុំក្បាលរឹងមិនលក់គយ។ បរទេសខ្លះគុំខ្ញុំយូរហើយ មិនមែនឥឡូវនេះទេរឿងលក់គយនេះ”៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួម ពិធីទិវាអន្តរជាតិ រំលឹកដល់ជន រងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម៕
ភ្នំពេញ៖ ត្រឹមតែ ១ថ្ងៃក្រុមមន្ត្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF តាមបណ្ដារាជធានី ខេត្ដបានធ្វើការដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាង ៦តោន និងដកហូតទំនិញ មានភាពមិនអនុលោម ពីអាជីវករយកមករក្សាទុកជាង ១រយគីឡូក្រាម ហើយបានរកឃើញដេប៉ូប្រេងឥន្ធនៈ ៩ទីតាំងមានភាពមិនប្រក្រតី។ តាមរយៈគេហទំព័រ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់នៅខែកក្កដា ឆ្នាំ២០២០ មានកម្ពស់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានទម្លាយសំបុត្រសម្ងាត់របស់ លោក ហ៊ុន ម៉ាណែត សរសេរផ្ញើរមកកាន់សម្ដេចដើម្បីសុំរៀនខាងយោធានិងវិទ្យាសាស្រ្តនយោបាយជាមួយនឹងការ ប្តេជ្ញារៀន យកបណ្ឌិតខាងសេដ្ឋកិច្ច ឱ្យបាន។ តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «សំបុត្រសម្ងាត់ ឆ្នាំ១៩៩៤ កូនប្រុសខ្ញុំហ៊ុន ម៉ាណែតដែល ពេលនោះកំពុងសិក្សា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី...
ភ្នំពេញ៖ លោក ជួប សារីស៍ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានលើកឡើងថា សំណល់ថង់ប្លាស្ទីកបានបង្កផលប៉ះពាល់ដល់សង្គម បរិស្ថានជាច្រើន ជាពិសេសប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរថែមទៀតផង ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងឱកាសចុះផ្សព្វផ្សាយអំពីការបំពុល និងការគ្រប់គ្រងប្លាស្ទីក នៅទីប្រជុំជនដល់និសិត្សនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ជួប សារីស៍ បានថ្លែងថា ការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់គឺជាការឆ្លុះបញ្ចាំងអំពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីរការយកចិត្ដទុកដាក់...