ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ទម្លាយសំបុត្រ សម្ងាត់របស់ លោក ហ៊ុន ម៉ាណែត សុំរៀនខាងយោធា វិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ច

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានទម្លាយសំបុត្រសម្ងាត់របស់ លោក ហ៊ុន ម៉ាណែត សរសេរផ្ញើរមកកាន់សម្ដេចដើម្បីសុំរៀនខាងយោធានិងវិទ្យាសាស្រ្តនយោបាយជាមួយនឹងការ ប្តេជ្ញារៀន យកបណ្ឌិតខាងសេដ្ឋកិច្ច ឱ្យបាន។

តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «សំបុត្រសម្ងាត់ ឆ្នាំ១៩៩៤ កូនប្រុសខ្ញុំហ៊ុន ម៉ាណែតដែល ពេលនោះកំពុងសិក្សា នៅសាកលវិទ្យាល័យ មួយនាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានសសេរលិខិតសម្ងាត់មួយច្បាប់ មកខ្ញុំដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយជាមួយ នឹងការប្តេជ្ញារបស់គេគឺរៀន យកបណ្ឌិតខាងសេដ្ឋកិច្ច ឱ្យបាន»។

សម្ដេចតេជោ បានឱ្យដឹងបន្ថែមថា លិខិតមួយច្បាប់នេះមិនមានការចាំបាច់រក្សា ទុកជាសម្ងាត់ទៀតទេ ព្រោះវាបានកន្លងហួសជិត២៨ឆ្នាំ មកហើយ។ជាមួយនេះ ម៉ាណែត ក៍មានចំណេះដឹង ខាងសេដ្ឋកិច្ចនយោបាយ និងយោធាដូចដែលមាននៅ ក្នុងលិខិតនេះស្រាប់។ អានលិខិតនេះ និងយល់ពី ម៉ាណែត កាន់តែច្បាស់ហើយអ្វី ដែលមិនមានក្នុងលិខិតនេះ គឺម៉ាណែតបានចូល ទៅធ្វើកម្មសិក្សានៅ ធនាគារពិភពលោក ដែលត្រូវបានបញ្ជូនទៅធ្វើការងារ នៅប្រទេសកុងហ្គោ បន្ទាប់ពីជាប់បរិញ្ញាបត្រ ជាន់ខ្ពស់ នៅសកលវិទ្យាល័យញ៉ូវយ៉ក។ ម៉ាណែត ធ្លាប់បានទៅរស់នៅ ជាមួយគ្រួសារបារាំងមួយ នៅប្រទេសបារាំងដោយស៊ីឈ្នួល បេះផ្លែប៉ោម ឱ្យគ្រួសារនេះដើម្បី រៀនភាសាបារាំង។នៅពេលរៀនថ្នាក់បណ្ឌិត នៅប្រទេសអង់គ្លេស ម៉ាណែតបានចូលបង្រៀន គណិតវិជ្ជា សម្រាប់និស្សិតឆ្នាំ ទី២និងទី៣ ដើម្បីបានប្រាក់ខ្លះសម្រាប់ចំណាយ កាត់បន្ថយការចំណាយរបស់ឪពុកម្តាយ៕

To Top