ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យកាត់បន្ថយចំនួន នគរបាលចរាចរណ៍ តាមដងផ្លូវ ដោយជំនួសមកវិញ ដោយការបំពាក់ឧបករណ៍ សម្ភារៈ និងបច្ចេកទេស ហើយត្រូវធ្វើយ៉ាងណា ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តច្បាប់ចរាចរណ៍។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសាទី១ និងទិសដៅការងារ ឆមាសទី២...
ភ្នំពេញ ៖ លោក ផាន់ ច័ន្ទស័ក្តិ ដែលជាមេធាវី កាន់អត្តលេខ២៥៣ ដែលបានបង្ហោះជាសាធារណៈ លក់សំឡេងឆ្នោត១សន្លឹក តម្លៃ១០០០ដុល្លារ គឺជាអំពើបំពាន ក្រមសីលធម៌មេធាវី និងការឃោសនាបោះឆ្នោត ហើយគណៈមេធាវីកម្ពុជា នឹងចាត់ការចំពោះករណីនេះ ។ ការប្រកាសលក់សន្លឹកឆ្នោតនេះ ខណៈកំពុងដំណើរការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សា គណៈមេធាវី អាណត្តិទី១០ (២០២១-២០២២)។...
ភ្នំពេញ៖ សាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២១បានចោទប្រកាន់ ជនជាតិអាមេរិកអាយុ ៧៤ ឆ្នាំម្នាក់ ពីបទទិញពេស្យាចារ កុមារ តាមមាត្រា ៣៤ នៃច្បាប់ស្តីពីការបង្ក្រាប ការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ដែលពាក់ព័ន្ធនឹងក្មេងប្រុស មិនទាន់គ្រប់អាយុ ២ នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គការ...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២១ ដែលជាថ្ងៃកាន់បិណ្ឌវេនទី១ ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បាននាំយកទរយ្យទាន និងថវិកា ទៅប្រគេនព្រះសង្ឃ គង់នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ...
ភ្នំពេញ ៖ ពិធីបុណ្យភ្ជំបិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយ របស់ពុទ្ធសាសនិកជន ក៏ដូចជាប្រជាជនកម្ពុជា ដែលកាន់ពុទ្ធសាសនា បើទោះបីជាប់រវល់ យ៉ាងណាក៏ដោយ ក៏មនុស្សម្នាប្រុសស្រី ក្មេងចាស់ ត្រូវតែចំណាយពេល យ៉ាងហោចណាស់១ថ្ងៃ ដើម្បីទៅធ្វើបុណ្យឧទ្ទិសកុសល ដល់ញាតិការទាំង៧សន្តាន ដែលបានចែកឋាន នៅតាមបណ្តាវត្តអារាមនានា ដែលពួកគាត់មាន សិទ្ធាជ្រះថ្លា។ ក្នុងនោះដែរ សម្រាប់ថ្ងៃកាន់បិណ្ឌទី១នេះ បើទោះបីនៅរាជធានីភ្នំពេញ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានស្នើឲ្យអ្នកវិភាគ ដែលបានតាំងខ្លួនឯងថា ជាអ្នកវិភាគឯករាជ្យ ត្រូវធ្វើការវិភាគតាមវិជ្ជាជីវៈ របស់ខ្លួនដែលបានរៀនសូត្រ ស្រាវជ្រាវមក ដោយកុំវិភាគជោរ តាមអ្នកសំភាសន៍ និងវិទ្យុបរទេសជាដើម ដើម្បីធ្វើវាយប្រហារ រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីមានអ្នកវិភាគមួយចំនួន ត្រូវបានសារព័ត៌មាន បរទេសសំភាសន៍ ហើយយកទស្សនៈមតិ...
ភ្នំពេញ ៖ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណី ប្រចាំឆ្នាំដ៏ធំរបស់ជាតិយើង បានប្រារព្ធធ្វើតាំងពីបុរាណ កាលមក ចាប់ពីថ្ងៃទី ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ ដើម្បីឧទ្ទិសតបស្នង សងគុណលោកអ្នកមានគុណ មានឪពុកម្តាយជីដូនជីតា និងដើម្បីឧទ្ទិសបុណ្យកុសល ដល់ពពួកញាតិ និងជីដូនជីតា ដែលបានចែកឋានទៅហើយ ។...
ភ្នំពេញ ៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣៧នាក់ទៀត ជាសះស្បើយចំនួន៤៦៩នាក់ និងស្លាប់ចំនួន១៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥៣៩នាក់ និងអ្នកដំណើរពីបរទេសចំនួន៩៨នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១០៥ ៩៨១នាក់ អ្នកជាសះស្បើយចំនួន៩៨ ៦៥៥នាក់ និងអ្នកស្លាប់ចំនួន២ ១៥៤នាក់៕
ភ្នំពេញ ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសដាក់ឲ្យដំណើរការ គម្រោងធានាឥណទានសម្រាប់ហិរញ្ញប្បទាន (CFGS) ចំនួន៥០លានដុល្លារ ដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SMEs)។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CGCC នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា គម្រោង CFGS ត្រូវបានបង្កើតឡើង ជាពិសេស សម្រាប់កម្ចីសហហិរញ្ញប្បទាន...
ភ្នំពេញ ៖ គណៈកម្មាធិការ តំបន់សេដ្ឋកិច្ច ពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុន ចំនួន៣បន្ថែមទៀត ដើម្បីបង្កើតរោងចក្រចំនួន៣កន្លែងផ្សេងគ្នា ក្រោមទុនវិនិយោគជាង១៥លានដុល្លារ ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២១ កញ្ញា បានឲ្យដឹងថា ក្រុមហ៊ុនដែលបានស្នើសុំវិនិយោគទាំង ៣នោះរួមមាន៖ ១- “MOUNTAIN FOREST...