ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ចាត់តំណាង នាំយកនូវអង្ករ ៥៤ តោន ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា តាមបណ្តាវត្ត នៅក្នុងស្រុកពញាឮ

ភ្នំពេញ ៖ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណី ប្រចាំឆ្នាំដ៏ធំរបស់ជាតិយើង បានប្រារព្ធធ្វើតាំងពីបុរាណ កាលមក ចាប់ពីថ្ងៃទី ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ ដើម្បីឧទ្ទិសតបស្នង សងគុណលោកអ្នកមានគុណ មានឪពុកម្តាយជីដូនជីតា និងដើម្បីឧទ្ទិសបុណ្យកុសល ដល់ពពួកញាតិ និងជីដូនជីតា ដែលបានចែកឋានទៅហើយ ។

ផ្ទាំងពាណិជ្ជកម្ម

ចាប់តាំងពីមានការប៉ះពាល់ធ្ងន់ធ្ងរ នៃការឆ្លងរាតត្បាតនៃជំងឺកូវីត-១៩ ដែលបង្កឡើងដោយព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ការប្រាព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ប្រព្រឹត្តទៅដោយ មានការប្រុងប្រយ័ត្នខ្ពស់ដែរ ទើបនៅព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធាន គណះពង្រឹង មូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈ ពង្រឹងមូលដ្ឋាន ស្រុកពញាឮ ក៏ដូចជា ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានចាត់តំណាង នាំយកនូវអង្ករចំនួន ៥៤ តោន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា តាមបណ្តាវត្ត និងសមាគមដូនជី ទាំង ៥៤ នៅក្នុងស្រុកពញាឮ តាមរយៈលោកអភិបាលស្រុកពញាឮ ៕

To Top
×