ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ពាក្យ «ភូមិសាស្ត្រ នយោបាយ» ខ្មែរចាប់ផ្តើមយល់ហើយ!។ ការលើកឡើងបែបនេះ ស្របពេលដែល ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី បានបំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេស៣ផ្សេងទៀត...
សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំង ការជួញដូរមនុស្សនិងការពារអនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ហិង្សាក្នុងគ្រួសារ, បង្ខាំងមនុស្សដោយចេតនាទុច្ចរិត ក្នុងគោលដៅគំរាមទារប្រាក់ពីប្រពន្ធរបស់ខ្លួន, កាន់កាប់អាវុធ ដោយខុសច្បាប់ និង រំលោភសេពសន្ថវៈទៅលើកូនស្រីចុង ដោយគំរាមកំហែងថានឹងសម្លាប់។ លើសពីនេះទៅទៀត ជនសង្ស័យរូបនេះ ក៏ជាបុគ្គលដែលល្បីសំបូររឿងក្តី មិនចេះចប់ ក្នុងរយៈកាលកន្លងមក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកថា បញ្ហានៅប្រទេស អាហ្វហ្គានីស្ថាន និងការ ដណ្តើមកាន់កាប់ទីក្រុងកាប៊ុល ទាំងស្រុងឡើងវិញ ដោយក្រុមតាលីបង់ ប្រៀប ដូចកម្ពុជា កាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្នុងកម្មវិធីមហាសន្និបាតក្តីសង្ឃឹមពិភពលោក លើកទី៧ ក្រោមប្រធានបទ...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ បានមកដល់ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាពខ្ពស់។ លោក វ៉ាង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយល់ឃើញថា ស្ថាប័នស្រាវជ្រាវ ក៏មានតួនាទី សំខាន់ ចូលរួមចំណែកដោះស្រាយ បញ្ហាវិបត្តិ និងលើកកម្ពស់រក្សាសន្តិភាព តាមរយៈការវិភាគស៊ីជម្រៅ និង ការបណ្តុះស្មារតី ផ្លាស់ប្ដូរមតិយោបល់ និងកិច្ចសន្ទនា។ ក្នុងមហាសន្និបាត នៃក្តីសង្ឃឹម លើកទី៧ ក្រោមប្រធានបទស្តីពី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ភាពជាម្ចាស់ប្រទេស គឺជាគន្លឹះឈានឆ្ពោះទៅ រកជោគជ័យ និងសន្ដិភាពពេញលេញ ប្រកបដោយនិរន្ដរភាព ជាពិសេសនោះ កសាងសន្ដិភាព និងកសាងប្រទេសជាតិ នៅក្រៅជម្លោះ។ ក្នុងមហាសន្និបាត នៃក្តីសង្ឃឹម លើកទី៧ ក្រោមប្រធានបទស្តីពី «សន្តិភាពនៅតំបន់ អាស៊ី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងមហាសន្និបាត នៃក្តីសង្ឃឹម លើកទី៧ ក្រោមប្រធានបទស្តីពី «សន្តិភាពនៅតំបន់ អាស៊ី ប៉ាស៊ីហ្វិក៕
ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន១២នាក់ និងពិន័យជាប្រាក់់ចំនួន ២,២០០,០០០រៀល។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ១១ ករណី ៖ ១.ឃាត់ខ្លួន (អប់រំ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានបង្ហាញចំណុចនៃការអនុវត្តវិធានការ រដ្ឋបាលដូចជាហាមឃាត់ អនុញ្ញាតឱ្យដំណើរការ និងការផាកពិន័យ សូមអានខ្លឹមសារខាងក្រោម ៖
ភ្នំពេញ៖ រដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ២៣៖៥៩ នាទី នាថ្ងៃទី១១ ខែកញ្ញា រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។