ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បានដឹកនាំមន្រ្តីបច្ចេកទេសជំនាញ ចូលរួមប្រជុំពិភាក្សា ជាមួយតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពី «បេសកកម្មរៀបចំ គម្រោងសម្រាប់ព្រំដែន សុខុមាលភាពមហាអនុតំបន់មេគង្គ និង ហិរញ្ញប្បទានសុខភាព ជនទេសន្តរប្រវេសន៍» ។ យោងតាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស. បានបង្ហាញឱ្យដឹងថា៖ ពាក់ព័ន្ធនឹងគម្រោងខាងលើនេះ ត្រូវបានសិក្សាសមិទ្ធិលទ្ធភាព ក្រោមការឧបត្ថម្ភគាំទ្រ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងពង្រីកវិសាលភាព គម្រោងមួយនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៅលើការប្រើប្រាស់ សេវាថែទាំសុខភាពសម្រាប់ពលករទេសន្តរប្រវេសន៍ ក៏ដូចជាប្រជាជនទូទៅ នៅតាមព្រំដែន។ តាមរបាយការណ៍ របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិនេះដដែល បានឱ្យដឹងទៀតថា៖ កន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធ្លាប់បានផ្ដល់ជំនួយបច្ចេកទេសផងដែរ ទៅលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជាដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គមជាដើម។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញដោយមានការចូលរួមពីទ្វេភាគីរវាង ប.ស.ស. និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបប្រមាណជាង ១០ រូប ៕
ភ្នំពេញ៖ ស្របពេលដែល លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ឈានជើងចូលតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបង្កើតការរួបរួម ទប់ទល់នឹងចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គេក្រឡេកឃើញអតីតមន្ត្រីចារកម្មរុស្ស៊ី លោក Nikolai Patrushev ទស្សនកិច្ចនៅកម្ពុជា នឹងបានចូលជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផងដែរ។ ដោយឡែកកាលពីសប្ដាហ៍មុន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន១៣នាក់ និងស្លាប់៣នាក់ ដោយម្នាក់មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៦នាក់ និងអ្នកដំណើរពីបរទេសម្នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ៣៩៧នាក់ អ្នកជាសះស្បើយចំនួន១១៦ ៧៥៩នាក់ និងអ្នកស្លាប់ចំនួន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា “យើងមិនអាចដុតផ្ទះខ្លួនឯង ដើម្បីផ្គាប់ចិត្តអ្នកដទៃឡើយ” ។ នេះបើយោងតាមបណ្តាញសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ការថ្លែងរបស់សម្តេចតេជោនាពេលនេះ ចង់សំដៅទៅលើបណ្តាប្រទេសមួយចំនួនដែលចង់ឲ្យកម្ពុជា ធ្វើតាមចិត្តរបស់ពួកគេដែលចង់បាន ក្នុងបំណងដូរអធិបតេយ្យភាពកម្ពុជា...
ភ្នំពេញ ៖ លោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានប្រាប់ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាថា អគ្គលេខាធិការនៃប្រទេសប្រើភាសាបារាំង នឹងបំពេញទស្សនិច្ចនៅកម្ពុជា នាខែមីនា ឆ្នាំ២០២២ ខាងមុខ ដោយអមមកជាមួយអ្នវិនិយោគជាច្រើន ដើម្បីឈ្វេងយល់អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងពីជំហរចំនួន៣ របស់កម្ពុជា ទាក់ទិនទៅនឹងទស្សនទានឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទស្សនទានទាំង៣នោះ រួមមាន ៖ ទី១-ទស្សនទានដែលបំរើគោលការណ៍សន្តិភាព និងអភិវឌ្ឍន៍ ,ទី២- ជាទស្សនទានដែលមិនមានគោលដៅប្រឆាំងអ្នកណាទាំងអស់ និងទី៣-ជាទស្សនាទានដែលត្រូវគោរពមជ្ឈភាពអាស៊ាន ។ នេះយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ...
ភ្នំពេញ ៖ ក្រោយពីអតីតសកម្មជនរបស់អតីតគណបក្សប្រឆាំង បានរត់ទៅប្រទេសថៃ ដើម្បីភៀសខ្លួនទៅប្រទេសទី៣បន្តទៀតនោះ លោក សយ សុភាព អ្នកតាមដានស្ថានការណ៍នយោបាយបានលើកជាមតិឲ្យពួកគេ គួររៀនស្វែងយល់ប្រវត្តិខ្មែរឥស្សរៈ ដឹកនាំដោយ ប៉ុក ឃុន ។ ប្រវត្តិខ្មែរឥស្សរៈ ដឹកនាំដោយ ប៉ុក ឃុននេះ គឺចុងក្រោយជួបគ្រោះថ្នាក់ មិនដូចក្តីស្រម៉ៃដែលខ្លួនប៉ង់នោះទេ។ លោកក៏បានដាក់ជាសំណួរថា តើពួកសកម្មជនអតីតបក្សប្រឆាំងដែលបានសិក្សាស្រាវជ្រាវពីប្រវត្តិខ្មែរឥស្សរៈដែរឬទេ?...
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ធ្នូ នេះ បានអនុញ្ញាតឲ្យលោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា៕
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានចូលកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១៕
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសំដែងការអបអរ ដែលសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត សម្រេចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ ២០២១ និងបានជម្រុញឲ្យខិតខំ បន្តអនុវត្តន៍សកម្មភាព របស់ខ្លួនថែមទៀត ក្នុងការបំរើប្រជាជន ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅរសៀល ថ្ងៃទី១៥ ខែ...