នយោបាយ

សម្ដេចតេជោ ៖ ជំហរ៣ របស់កម្ពុជា ទាក់ទិនទៅនឹងទស្សនទាន ឥណ្ឌូ-ប៉ាស៊ីហ្វិក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងពីជំហរចំនួន៣ របស់កម្ពុជា ទាក់ទិនទៅនឹងទស្សនទានឥណ្ឌូ-ប៉ាស៊ីហ្វិក។

ទស្សនទានទាំង៣នោះ រួមមាន ៖ ទី១-ទស្សនទានដែលបំរើគោលការណ៍សន្តិភាព និងអភិវឌ្ឍន៍ ,ទី២- ជាទស្សនទានដែលមិនមានគោលដៅប្រឆាំងអ្នកណាទាំងអស់ និងទី៣-ជាទស្សនាទានដែលត្រូវគោរពមជ្ឈភាពអាស៊ាន ។ នេះយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដកស្រងប្រសាសន៍ សម្ដេចតេជោ ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ដ្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ៕

To Top