ភ្នំពេញ ៖ ស្របពេលដែលវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញ ពីក្រុមហ៊ុន ស៊ីណូវ៉ាក់របស់ចិន បានដឹកមកដល់កម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា នឹងបង្កើនកិច្ចខិតខំប្រឹង ប្រែងបន្ថែមទៀត ក្នុងការផ្តល់វ៉ាក់សាំង ជូនដល់ភាគីកម្ពុជា ក្នុងអត្ថន័យស្នូល នៃសហគមន៍វាសនារួម...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គស្ទឹងត្រែង២- ទន្លេមេគង្គក្រចេះ៣- ទន្លេមេគង្គកំពង់ចាម៤- ទន្លេបាសាក់ចតុមុខ៥- ទន្លេមេគង្គអ្នកលឿង៦- ទន្លេបាសាក់កោះខែល៧- ទន្លេសាបព្រែកក្តាម៨- ទន្លេសាបកំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន...
ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង សូមសម្តែងនូវការសោកស្តាយអំពីមរណៈភាពដោយសារកូវីដ-១៩ ចំនួន ៣នាក់។ ទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ ពីហានិភ័យ ដ៏កាចសាហាវ ដល់អាយុជីវិតបងប្អូន ប្រជាពលរដ្ឋ ខេត្តស្វាយរៀង ក៏ដូចមនុស្សទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។ រដ្ឋបាលខេត្ត សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ ដែលបានបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩។ សូមបងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ...
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីចិនបានដឹកមកដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១១លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបាន...
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី ៧០ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់គណៈកម្មាធិការ គណបក្សនៅគ្រប់ថ្នាក់ បន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ព្រមទាំង បន្តចូលរួមសកម្មកសាងគណបក្ស ឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ។ តាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ សម្ដេច...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ខ្លាលឿងមាស ជាប្រភេទសត្វកម្រនៅលើពិភពលោក មានវត្តមាន ក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា តាមរយៈទិន្នន័យរូបភាពបាន ពីម៉ាស៊ីនថតស្វ័យប្រវត្តិ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងបរិស្ថានបាន បានថ្លែងថា «យោងតាមទិន្នន័យរូបភាព ដែលមន្ត្រីជំនាញប្រមូលបានពីម៉ាស៊ីន ថតស្វ័យប្រវត្តិពីឧទ្យានជាតិវីរៈជ័យ...
ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ បានណែនាំដល់មន្ត្រីរ៉ាប់រង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវកសាងទម្លាប់រស់នៅ និងបំរើការងារតាមគន្លងប្រក្រតីភាពថ្មី នៃកូវីដ-១៩ នាពេលបច្ចុប្បន្ន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងមុខងារសាធារណៈ។ ក្នុងកិច្ចប្រជុំពិភាក្សាផែនការ សកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ថ្មីៗនេះ លោក ព្រុំ សុខា...
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាថ្ងៃគម្រប់ខួបទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជោគជ័យរបស់គណបក្ស ក្នុងគ្រប់ការបោះឆ្នោតកន្លងមក តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ គឺជាសាក្ខីភាពបញ្ជាក់ច្បាស់ថា ប្រជាជនមានជំនឿទុកចិត្តយ៉ាងមុតមាំ លើគណបក្សក្នុងការដឹកនាំ ប្រទេសតាមមាគ៌ាមួយ ដ៏ត្រឹមត្រូវដែលនាំមកសន្តិភាព ស្ថិរភាព...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៤២នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែងចំនួន ១នាក់២- ស្រុកស្វាយអន្ទរចំនួន ២០នាក់៣-ស្រុកពាមរក៍ចំនួន ៤នាក់៤- ស្រុកស៊ីធរកណ្តាលចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរា លដា លជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៥៦នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២នាក់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០ ២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១...