ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រសុខាភិបាល និងអ្នកបច្ចេកទេសសុនខ ប្ដេជ្ញាចិត្តខ្ពស់ ក្នុងការហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកជំងឺកូវីដ-១៩ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា សំដៅប្រយុទ្ធប្រឆាំងកូវីដ១៩ នៅកម្ពុជា។ សូមជម្រាបថា ក្រោយពីបានទទួលគំនិតផ្តួចផ្តើម ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខហិតវីរុសកូវីដ-១៩ របស់សម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៥៧នាក់ និងមានករណីជាសះស្បើយចំនួន៤នាក់។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨០៨នាក់ បានព្យាបាលជាសះ-ស្បើយចំនួន២៧៣នាក់ ស្លាប់៩នាក់ និង៥២៦នាក់ កំពុងសម្រាកព្យាបាល...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនឲ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការធ្វើចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែននានា និងការពង្រឹងវិធានការដ្ឋបាល ចាំបាច់នានា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ក្នុងសហគមន៍។ តាមលិខិតរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦១នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៣នាក់ និងកំពុងសម្រាកព្យាបាល ១០៧នាក់៕
ភ្នំពេញ៖ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា «កូវីតពូជឥណ្ឌា ២នាក់ មកពីថៃតាមច្រកអូរស្មាច់ មកដល់ខេត្តសៀមរាប ទៀតហើយ»។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះខេត្តសៀមរាប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បម្លែងខ្លួនប្រភេទថ្មីនេះ ៤ករណីហើយ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៦នាក់បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ចំនួន១៤នាក់ និងជាពលករមកពីប្រទេសថៃចំនួន១២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៧៥៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៣៤៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤០៣នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ៦នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីបប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ៩ ថ្មីចំនួន ៨៥នាក់ បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន ០៣នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣២នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន២៥នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន ៧នាក់ និងមានករណីជាសះស្បើយចំនួន ៤៨នាក់ ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥...