Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី ចំនួន ៣២នាក់ និងជាសះស្បើយ ៤៨នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣២នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន២៥នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន ៧នាក់ និងមានករណីជាសះស្បើយចំនួន ៤៨នាក់ ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៦៥នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយ ចំនួន ៤៧៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣៨៥នាក់ ស្លាប់ ៦នាក់។

To Top