ភ្នំពេញ៖ អាជ្ញាធរសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្លែងអំណរអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី ហេង គីមជី ដែលបានអោយតំណាង នាំយកអំណោយ ជាស្បៀងអាហារ មកចែកជូនដល់ប្រជាការពារ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩នាក់ ដែលជាពលករវិលត្រឡប់មកពី ប្រទេសថៃ និងមានករណីជាសះស្បើយ ចំនួន ៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៣១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន៥៥ករណី និងមានករណីស្លាប់ បុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥០៧នាក់ និងស្លាប់៥នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មានស្ដីពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៥នាក់ និងជាសះស្បើយចំនួន ១០នាក់ ។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដែលតម្រូវឱ្យមានការរុះរើ ឬចល័តចេញជាបន្ទាន់នូវបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល០១សប្ដាហ៍។ សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ផងដែរថា បើសិនផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ។ ក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ក្នុងយុត្តិកម្មនៃចំណាត់ការរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន៦៣នាក់ ត្រូវបានក្រុមគ្រួពេទ្យអនុញ្ញាត ឱ្យវិលត្រឡប់ទៅបន្តធ្វើ ចត្តាឡីស័ក តាមផ្ទះរៀងខ្លួន ក្រោយព្យាបាលជាសះស្បើយ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូចច្នេះថា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២១នាក់ថ្មី ក្នុងនោះស្រុកព្រៃឈរ ២នាក់ ស្រុកកោះសូទិន១នាក់ ស្រុកស្រីសន្ធរ១៤នាក់ ស្រុកជើងព្រៃ២នាក់ ស្រុកចំការលើ១នាក់ និងមកពីខេត្តកណ្ដាល១នាក់ និងមានករណីជាសះស្បើយចំនួន៤៧នាក់ ផងដែរ។
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី ស្លាប់ស្រ្តីជនជាតិខ្មែរ អាយុ៧២ឆ្នាំ ម្នាក់ រស់នៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុងស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៦៨នាក់ ខណៈអ្នកជំងឺ៦៣៦នាក់ ជាសះស្បើយ និងស្លាប់ ១៥នាក់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៨,៤២៧នាក់...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គ-ស្ទឹងត្រែង២- ទន្លេមេគង្គ-ក្រចេះ៣- ទន្លេមេគង្គ-កំពង់ចាម៤- ទន្លេបាសាក់-ចតុមុខ៥- ទន្លេមេគង្គ-អ្នកលឿង៦- ទន្លេបាសាក់-កោះខែល៧- ទន្លេសាប-ព្រែកក្តាម៨- ទន្លេសាប-កំពង់លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក...