កាលពីព្រឹកមិញថ្ងៃទី ៨ មិថុនា ខ្ញុំបានជួបតំណាង៤នាក់របស់អតិថិជន ៥៦៣ នាក់ ដែលកំពុងមានបញ្ហាជាមួយក្រុមហ៊ុន Goldfx Investment Co., Ltd ដែលកន្លងទៅពួកគាត់បានប្រាប់ថាបានបាត់បង់ប្រាក់ជាច្រើនលានដុល្លារ តាមរយះការដាក់ទុនជាមួយក្រុមហ៊ុន។ តំណាងពលរដ្ឋទាំង៥៦៣នាក់ ក៏បានដាក់ពាក្យគោរពសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តី ហើយខ្ញុំក៏បានខិតខំជួយសម្របសម្រួលជាមួយតំណាងក្រុមហ៊ុន GFX និងជាមួយតំណាងពលរដ្ឋបាន៤លើករួវមកហើយផងដែរ។ ដោយសារស្ថានភាពកូវីដ-១៩ ខ្ញុំបានសំណូមពរអោយភាគីពលរដ្ឋអត់ធ្មត់ហើយបន្តដោះស្រាយដោយសន្តិវិធីជាមួយក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ខាងតំណាងក្រុមហ៊ុនក៏បានស្នើមកខ្ញុំអោយជួយសម្របសម្រួលជាមួយពលរដ្ឋអោយបន្តារអត់ធ្មត់...
ភ្នំពេញ៖ លោក វ៉ាងយី (Wang Yi) ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានចេញមុខអះអាងថា ភាគីចិនគាំទ្រភាគីកម្ពុជា យ៉ាងពេញទំហឹង ក្នុងការប្រយុទ្ធប្រឆាំង លើជំងឺកូវីដ-១៩ និងចាត់ទុកប្រទេសកម្ពុជាជាទិសដៅអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង។នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។ ការចេញមុខគាំទ្រ នេះធ្វើឡើងក្រោយដំណើរទស្សនកិច្ច របស់អនុរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក គឺលោកស្រី Wendy Sherman នៅកម្ពុជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២០នាក់ និងមានករណីជាសះស្បើយចំនួន ៦នាក់ ផងដែរ។ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២០នាក់ មានអត្តសញ្ញាណដូចខាងក្រោម៖ ១- ឈ្មោះ សេម សុខសាន្ត ភេទប្រុស...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ១៨នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ១៣នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញតាម មធ្យោបាយរថយន្ដផ្សេងគ្នា។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ខេត្តរតនគិរី រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ២៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន០៨នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសស្តីពីករណី រកឃើញវិជ្ជមានអ្នកជំងឺកូវីដ១៩ ចំនួន០៩នាក់ ក្នុងនោះ នៅស្រុកសាលាក្រៅចំនួន៧នាក់ និងក្រុងប៉ៃលិនចំនួន ២នាក់ និងជាសះស្បើយចំនួន ២នាក់ ផងដែរ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ នៅស្រុកស្រែអំបិល ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយចំនួន ២៤នាក់ ផងដែរ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣០នាក់ ក្នុងន៉អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន១៥នាក់ និងជាពលករត្រឡប់មកពីប្រទេសថៃ ចំនួន១៥នាក់ និងករណីជាសះស្បើយចំនួន៥នាក់ ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានស្នើបុគ្គល ឈ្មោះ វ៉ាន់ វាសនា ចូលរួមសហការជាមួយក្រុមគ្រូពេទ្យ ធ្វើតេស្តស្រាវជ្រាវរកជំងឺកូវីដ-១៩ និងអំពាវនាវដល់បងប្អូនសាធារណជនដែលបានឃើញ សូមរាយការណ៍ជាបន្ទាន់មករដ្ឋបាលខេត្ត ឬអាជ្ញាធរមូលដ្ឋាន។ ការស្នើរនេះធ្វើឡើងក្រោយ រកឃើញការឆ្លងរាលដាល ជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលករណីនេះគឺជាការឆ្លងក្នុងសហគមន៍ និងមានប្រភពនៃការចម្លង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៨នាក់ បន្ថែមទៀត ដែលជាករណីឆ្លង ក្នុងសហគមន៍ ២០កុម្ភៈ ។