Covid-19

ចិនចេញមុខ គាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក វ៉ាងយី (Wang Yi) ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានចេញមុខអះអាងថា ភាគីចិនគាំទ្រភាគីកម្ពុជា យ៉ាងពេញទំហឹង ក្នុងការប្រយុទ្ធប្រឆាំង លើជំងឺកូវីដ-១៩ និងចាត់ទុកប្រទេសកម្ពុជាជាទិសដៅអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង។នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។

ការចេញមុខគាំទ្រ នេះធ្វើឡើងក្រោយដំណើរទស្សនកិច្ច របស់អនុរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក គឺលោកស្រី Wendy Sherman នៅកម្ពុជា កាលពីថ្ងៃទី១ ឧសភាកន្លងទៅ។

នៅក្នុងជំនួបរវាងប្រមុខការទូតកម្ពុជា-ចិន នាថ្ងៃទី៨ ខែមិថុនា លោក Wang Yi បានមានប្រសាសន៍ថា ភាគីចិនគាំទ្រភាគីកម្ពុជាយ៉ាងពេញទំហឹងក្នុងការប្រយុទ្ធប្រឆាំងលើជំងឺវីរុសកូវីដ-១៩ នឹងចាត់ទុកប្រទេសកម្ពុជាជាទិសដៅអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង។

សូមរំលឹកផងដែរថា វ៉ាក់សាំងចិនស៊ីណូហ្វាមចំនួន៥០ម៉ឺនដូស ដែលជាជំនួយឥតសំណងជំហានទី៤ របស់ចិនជូនចំពោះកម្ពុជា និងវ៉ាក់សាំងចិនស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូស ដែលជាការបញ្ជាទិញ របស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top