ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦។មូលដ្ឋានក្នុងស្រុកចំនួន៦ ដែលរកឃើញអ្នកឆ្លងកូវីដ១៩មាន ដូចខាងក្រោម៖១- ស្រុកព្រះស្ដេច ចំនួន៣០នាក់២- ស្រុកបាភ្នំ ចំនួន៦នាក់៣- ស្រុកពាមជរ ចំនួន១នាក់៤- ស្រុកស្វាយអន្ទរ ចំនួន៤នាក់៥- ស្រុកមេសាង...
ភ្នំពេញ៖ សម្ដេចពិជ័យពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងនាម ជាអ្នកស្នេហាជាតិពិតប្រាកដ ច្បាស់ណាស់ថា យើងនឹងចូលរួមសង្គ្រោះជាតិ ក្នុងគ្រាដែលប្រទេសជាតិ មានអាសន្ន ទោះជាត្រូវលះបង់អ្វីៗគ្រប់យ៉ាង រួមទាំងជីវិត ដើម្បីភាពសុខសាន្ត របស់ជាតិ និងប្រជាជន។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេក្ដីសម្រេច ស្ដីពី ការបិទខ្ទប់ជាបណ្ដោះ អាសន្ន ទីតាំងចំនួន ១៧កន្លែង ស្ថិតក្នុង ភូមិសាស្ត្រ ស្រុកកំរៀង ខេត្តបាត់ដំបង រហូត ដល់មានការសម្រេច ជាថ្មី។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការដាក់វិធានការរដ្ឋបាល ជាបណ្តោះអាសន្ន បំរាមគោចរ និងរឹតត្បិតមូលដ្ឋាន អាជីវកម្មលក់ដូរ អាហារ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទីប្រជុំជន ស្រុកកំរៀង។
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានសង្កេតឃើញសារ ចែករំលែកបន្តក្នុងកម្មវិធី បណ្តាញសង្គម តួយ៉ាងកម្មវិធី Facebook Messenger និងកម្មវិធី WhatsApp ស្តីអំពីកម្មវិធីឈ្នះរង្វាន់ ប្រាក់ ២០០០០០រៀល ពីក្រុមហ៊ុនកូកាកូឡា ដោយគ្រាន់តែធ្វើការឆ្លើយសំណួរ ស្ទង់មតិ និងចែករំលែកតំណភ្ជាប់ ទៅកាន់មិត្តភក្តិ។ តាមរយៈគេហទំព័រ Facebook...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេ ញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាលផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃ ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការ ប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនក្នុងភូមិសាស្រ្ត ភ្នំពេញ រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីសម្រេច អនុញ្ញាតឱ្យបើកដំណើរការ អាជីកម្មផ្សារបែកចានឡើងវិញ ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ទៅលើឈ្មោះ មាស ម៉ៅ ភេទស្រី អាយុ៥១ឆ្នាំ អាសយដ្ឋាននៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវជាប្អូនរបស់ឈ្មោះ នួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកែប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងថ្មី ជំងឺកូវីដ-១៩ ចំនួន៧នាក់ទៀត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ លើអ្នកធ្វើដំណើរមកពីកាស៊ីណូ សុខ គឹមម៉េង(ច្រកតន់ហន់) ស្រុកកំពង់ត្រាច ខេត្តកំពត និងអ្នកប៉ះពាល់ផ្ទាល់។
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតអញ្ជើញ លោក ឡោ ជុនធី មេធាវីការពារសិទ្ធឱ្យលោក រ៉ុង ឈុន ឱ្យចូលទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា លោក រ៉ុង ឈុន ត្រូវរងបទចោទ ករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម...