ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ឧសភានេះ បាននាំយកអំណោយជាសម្ភារ មានអាវពេទ្យ និងម៉ាស ជូនដល់រដ្ឋបាលខេត្តកណ្តាល និងមន្ទីរពេទ្យបង្អែកជ័យជំនះ សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ។ សម្ភារដែលប្រគល់ជូន រដ្ឋបាលខេត្តកណ្តាលមានអាវពេទ្យចំនួន ១,០០០ឈុត...
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ អជ្ញាធរឃុំជើងគោ ស្រុកព្រៃនប់ បានថ្លែងអំណរអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកជំទាវ ហេង គីមជី តំណាងដោយលោក អ៉ឹង ហ៊ុយកៅ បាននាំយកអំណោយជាស្បៀងអាហារជូនសាលាឃុំជើងគោ សំរាប់ចែកជូនដល់ក្រុមគ្រួសារ ប្រជាពលរដ្ឋ ដែលមានវិជ្ជមាន...
ស្វាយរៀង៖ បុរសចំណាស់ម្នាក់ឡើង កាប់ដើមកោះមាន់ហើយ ចៃដន្យបាក់មែកធ្លាក់មកដី បណ្តាលឱ្យស្លាប់បង្ករឲ្យភ្ញាក់ផ្អើល ដល់អ្នកភូមិកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាល ស្រុកស្វាយជ្រំបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះទេព សុធី អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ ។...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៨៨នាក់ ខណៈអ្នកជំងឺ៤១៥នាក់ជាសះស្បើយ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុប 28,825 នាក់,អ្នកជាសះស្បើយ 21,315 នាក់និងអ្នកស្លាប់ 203 នាក់...
មេសហជីព៖ បុគ្គលិកមន្ទីរពេទ្យ ខេត្តកំពង់ចាម បោះសម្ដីទៅកម្មការិនី ពពោះជិតសម្រាលកូនថា មកពីខេត្តណា ទៅសម្រាលកូន នៅខេត្តនោះវិញចុះ ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ បានឲ្យដឹងថា បុគ្គលិកមន្ទីរពេទ្យខេត្តកំពង់ចាម បានបោះពាក្យសម្ដី ទៅកម្មការិនីគ្រប់ខែម្នាក់ ដែលកំពុងឈឺពោះខ្លាំង ជិតសម្រាលថា មកពីខេត្តណា ត្រូវទៅព្យាបាល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងកូវីដ១៩ ប្រមាណ ៤លាន៥សែនដូសទៀត នឹងមកដល់ប្រទេសកម្ពុជា នាខែមិថុនា ឆ្នាំ២០២១ និងមកជាបន្ដបន្ទាប់ទៀតផងដែរ។ តាមរយៈសារសំឡេង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បាននិយាយប្រាប់រដ្ឋសភានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការដកទ័ពអាមេរិកចេញ ពីប្រទេសអាហ្វហ្គានីស្ថាន នឹងប្រព្រឹត្តទៅមុនការគ្រោងទុកតិចតួច។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា ខ្ញុំអាចរាយការណ៍ប្រាប់លោកអ្នកនៅថ្ងៃនេះថា ការដកទ័ពកំពុងតែដំណើរការប្រព្រឹត្តទៅ ដែលពិតជាមុនការគ្រោងបន្តិបន្តួច។ លោកមិនបានផ្តល់សេចក្តីលម្អិត...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១ គីឡូក្រាម នៅខេត្តកំពង់ស្ពឺ។ ប្រតិបតិ្តការបង្រ្កាបនេះធ្វើឡើង ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេន៍យ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យបញ្ឈប់ស្នើចាក់វ៉ាកសាំងកូវីដ-១៩ កន្លែងនេះ បន្ដិច នៅកន្លែងនោះបន្ដិច ព្រោះបើធ្វើដូច្នេះ មិនអាចទទួលជោគជ័យ ឬបង្កើតភាពស៊ាំ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឡើយ ខណៈ ផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល គឺចាក់ឱ្យបានគ្រប់ៗគ្នា។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិ...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើតេស្តសាកល្បងបានយ៉ាងជោគជ័យ នូវម៉ូទ័ររ៉ុកកែតលឿនជាងសម្លេង នៅរដ្ឋយូថាហ៍ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាស ព័ត៌មានទ័ពជើងទឹកបានឲ្យដឹងថា កម្មវិធីប្រព័ន្ធយុទ្ធសាស្ត្រកងទ័ពជើងទឹក បានធ្វើតេស្តបាញ់សាកល្បង ម៉ូទ័ររ៉ុកកែតដំណាក់កាលទីមួយ ហើយនោះជាជំហានឆ្ពោះ ទៅរកការអភិវឌ្ឍផលិតមីស៊ីល វាយប្រហារលឿនជាងសម្លេង ដែលនឹងដាក់ប្រើប្រាស់ដោយ ទ័ពជើងទឹកនិងទ័ពជើងគោក។...