ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ សរុបចំនួន ៨១នាក់ (ស្រី៣៧នាក់) នៅក្នុងមណ្ឌលព្យាបាលចំនួន៩ បានជាសះស្បើយនៅថ្ងៃនេះ ។ តាមរបាយណ៍បញ្ជាក់ថា៖១/-មណ្ឌលព្យាបាល Crystal 07 ចំនួន 9នាក់...
ភ្នំពេញ៖ ស្បៀងអាហារជាច្រើនមុខ ត្រូវបានក្រុមហ៊ុន ហ្គោ២៤ ខេមបូឌា ឯ.ក (សេវាកម្មដឹកជញ្ជូន Nham24) យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជួយឧបត្ថម្ភ ជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះរង និងមានផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាល ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈនៅឡើយ។ ក្នុងពិធីប្រគល់នឹងទទួល ដែលធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែឧសភា...
ភ្នំពេញ៖ ផ្លូវក្រុងទាំង៣៤ខ្សែ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុចាប់ផ្តើម ធ្វើតាំងពីចុងឆ្នាំ២០១៩ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល អនុវត្តដោយ គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជា(គ.អ.ឆ.ក.) រហូតមកដល់ពេលនេះ ត្រូវបានសាងសង់ ជិតរួចរាល់ហើយ ។ លទ្ធផលការងារសម្រេចបាន ពីការសាងសងផ្លូវទាំង៣៤នោះ គិតមកដល់បច្ចុប្បន្ននេះ រួមមាន៖ ចាក់បេតុងផ្លូវ សម្រេចបាន១០០%, អ៊ុតកៅស៊ូបេទីមកម្រាស់...
ភ្នំពេញ៖ កិច្ចប្រជុំត្រួតពិនិត្យពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ ត្រូវបានរៀបចំឡើង ដោយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ មន្ត្រីនៃអង្គភាពពាក់ព័ន្ធ ចុះស្រាវជ្រាវ និងប្រមូលសំណាក អ្នកពាក់ព័ន្ធ និងអ្នកវិជ្ជមានកូវីដ-១៩ ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ដើម្បីធ្វើតេស្តសុខភាព និងបិទខ្ទប់ផ្ទះមួយចំនួន ដែលពាក់ព័ន្ធនឹងការប៉ះពាល់អ្នកវិជ្ជកូវីដ-១៩...
ស្វាយរៀង៖ យោងតាមលោកស្រី ហួត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ ដែលបានបង្ហោះតាមអាក់ខោន ទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមអរគុណដល់កងកម្លាំងសមត្ថកិច្ច ដែលសហការជាមួយអាជ្ញាធរមូលដ្ឋាន ឃុំគោកព្រីងចុះឃាត់ខ្លួន ជនដែលមានវិជ្ជមានវីរុសកូវីវីដ-១៩ម្នាក់ ដែលបានព្យាយាមរត់គេច ពីតំបន់រោងចក្រយូលី ក្នុងគោលបំណងមកផ្ទះ នៅស្រុកស្វាយជ្រំបានទាន់ពេលវេលា។ លោកស្រីបន្តថា ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន បាននៅចំណុចទួលគជ់ វាលស្រែ ស្ថិតនៅភូមិអង្គប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំស្តីពី វិធានការជាបណ្ដោះអាសន្នរយៈពេល ១៤ ថ្ងៃ បន្តចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ភ្នំពេញ ៖ ក្រសយងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ ករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៩៩នាក់ទៀត ជាសះស្បើយចំនួន៥០២នាក់ និងស្លាប់២នាក់ ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៥៩៩នាក់ មានករណីឆ្លងសហគមន៍៥៧៤នាក់ និងអ្នកដំណើរ ពីបរទេស២៥ នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន២៨២៣៧ នាក់...
ភ្នំពេញ ៖ មានករណីផ្ទុះមីនតោន នៅចំណុចជើងភ្នំប្រផេះ ក្នុងភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានបណ្តាល ឱ្យប្រជាពលរដ្ឋស្លាប់ ១នាក់ របួស ១នាក់ និងខូចខាតគោយន្ត ១គ្រឿងខណៈជនរងគ្រោះ កំពុងបើកបរគោយន្តធ្វើដំណើរ ដើម្បីទៅកាត់ស្មៅឱ្យចំណីគោ ។ តាមរយៈគេហទំព័រ...
ភ្នំពេញ ៖ តបតាមការអញ្ជើញ របស់លោក មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និង គោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១...