ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញ សេចក្តីសម្រេច ស្តីពីបិទខ្ទប់ជាបណ្តោះអាសន្ន ទីតាំងផ្ទះចំនួន៦ខ្នង និងទីតាំងសំរាកព្យាបាល (សាល) នៅក្នុងភូមិសាស្រ្ត ស្រុកមោងឬស្សី ខេត្តបាត់ដំបង រហូតមានការសម្រេចជាថ្មី។
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារ នៅរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ នេះ បានអញ្ជើញចុះពិនិត្យ និងរៀបចំ វិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ដើម្បីធ្វើជាមន្ទីរពេទ្យបន្ថែម សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅពេលមន្ទីពេទ្យមេគង្គកំពង់ចាមមានអ្នកជំងឺពេញ ។...
ភ្នំពេញ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានឧបត្ថម្ភថវិកាចំនួន៥០០០០ដុល្លា ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។ ស្របពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសប្បុរសជនជាច្រើនបានចូលរួឧបត្ថម្ភថវិកា...
ភ្នំពេញ ៖ កម្មករ កម្មការិនី ចំនួន១១២នាក់ នៅមណ្ឌលព្យាបាលកូវីដ១៩ ចំនួន៤ ក្នុងស្រុងអង្គស្នួល ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឱ្យត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅផ្ទះ ក្រោយទទួលបានការព្យាបាលជាសះស្បើយ។ យោងតាមរដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា កម្មការិនី ចំនួន១១២នាក់ ស្រី៦៨នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ មកពីមណ្ឌលព្យាបាលចំនួន ០៤ រួមមាន៖១.មណ្ឌលព្យាបាលកូវីដ១៩ ម៉ាស្ទ័រ&ហ្វ្រែង ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១០នាក់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។
ស្វាយរៀង៖លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ដើមអម្ពិលរសៀលថ្ងៃទី២២ ឧសភានេះថា ស្ថានភាពជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង បានកម្រើកឡើងវិញដោយសារ មានបុរសម្នាក់ជាអ្នករកស៊ីដឹកបន្លែ ពីខេត្តស្វាយរៀងទៅផ្សារដើមគរ រាជធានីភ្នំពេញ ហើយបានឆ្លងជំងឺកូវីដ១៩ ដែលមានប្រពន្ធធ្វើការរោងចក្រនៅរោងចក្រយូលី១ តំបន់សេដ្ចកិច្ចពិសេសសានតុង ក្រុងបាវិត ធ្វើឱ្យចំនួនអ្នកឆ្លងបឋមរកឃើញចំនួន ៧៩នាក់ គិតត្រឹមរសផលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។...
ភ្នំពេញ ៖ ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរសហគមន៍ អន្ដរជាតិទៅវិញ ក្រោយចោទថា កម្ពុជាលំអៀងទៅភាគីចិនថា បើកម្ពុជាមិនពឹងចិន តើឲ្យកម្ពុជាទៅពឹងអ្នកណា? ទាក់ទិនករណីនេះ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រសាសន៍របស់សម្តេចតេជោ ពិតជាត្រឹមត្រូវ ។ សូមរំលឹកថា ជារឿយៗសហគមន៍អន្តរជាតិ និងអ្នកវិភាគដែលមាននិន្នការ ទៅរកអតីតបក្សប្រឆាំង...
លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ក្រោមការអនុញ្ញាតពីលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញសម្របសម្រួល និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព (Facilitation and Effective Communication)” តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ...
បរទេស ៖ រដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ ទើបបានដាក់ទណ្ឌកម្ម ទៅលើមេដឹកនាំពួកឧទ្ទាម ហូធី ជាន់ខ្ពស់ពីររូប ដោយចោទពួកគេពីចាត់វិធានការ នៅក្នុងប្រទេសយេម៉ែន អូសបន្លាយសង្គ្រាមស៊ីវិល ក្នុងប្រទេស នៅតំបន់មជ្ឈិមបូព៌ាមួយនេះ និងបង្កឲ្យមានវិបត្តិ មនុស្សជាតិធ្ងន់ធ្ងរ ។ ចំពោះមន្ត្រីជាន់ខ្ពស់ រងទណ្ឌកម្មទាំងពីររូបនោះ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយថា...