ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ ផ្លូវជាតិលេខ១០ បាត់ដំបង-ពោធិ៍សាត់-កោះកុង សម្រេចបាន ៤៨,៧៧% ហើយក្រុមហ៊ុនសាងសង់ កំពុងបន្តការងារ របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ។ នាពេលថ្មីៗនេះ លោក បុង ប៊ុនហួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង...
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការ ស្រាវជ្រាវបង្ក្រាបល្បែងស៊ីសង គ្រប់ប្រភេទ ក្នុងទឹកដី ខេត្តបាត់ដំបង ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្រ្កាបទីតាំងភ្នាល់ទឹកភ្លៀង នៅចំណុចក្រោយផ្សារភូ ពុយ ។...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ក្រោមការអនុញ្ញាត ពីលោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានលើកឡើងថា វគ្គបណ្តុះបណ្តាល ស្តីពី “អភិក្រមយេនឌ័រ (Gender Approaches Training)” នេះ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ។ តាមសេចក្ដីប្រកាសបានឱ្យដឹងថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប បានព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦នាក់ ដូចមានរាយនាមខាងក្រោម៖១-...
ស្វាយរៀង ៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀង (ក ប ប) នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២១នេះ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះឆ្មក់បង្រ្កាបទំនិញផលិតផល អាល់កុលក្លែងក្លាយ បានជិត ៣០០...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយ ជាថវិកា និងសម្ភារៈ ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ អំណោយដែលគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បានទទួលនាពេលនេះ មានដូច ជា...
ភ្នំពេញ ៖ ក្នុងសន្និសីទសកលរបស់ អង្គការយូណេស្កូ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា កម្ពុជាប្តេជ្ញាចូលរួម ក្នុងរបៀបវារៈនៃការអប់រំ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបន្តចូលរួមជាវិជ្ជមាន ក្នុងកិច្ចខិតខំប្រឹងប្រែង របស់សកលលោក។ ក្នុងសន្និសីទសកលស្ដីពី ការអប់រំដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាព (ESD) នាថ្ងៃទី១៨...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួង ពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានប្តេជ្ញាចិត្តរួមគ្នា បង្កើនទំហំពាណិជ្ជកម្ម ដើម្បីលើកកម្ពស់កិច្ច សហប្រតិ្តការលើវិស័យ ពាណិជ្ជកម្ម និងគ្រប់វិស័យពាក់ព័ន្ធ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Pablo Kang...
ភ្នំពេញ ៖ គណៈមេធាវីនៃកម្ពុជា បានបើកឲ្យបំពេញការងារ ប្រចាំថ្ងៃ និងផ្តល់សេវានានា ជូនសមាជិក-សមាជិកា គណៈមេធាវី និងសាធារណជន ជាប្រក្រតីឡើងវិញ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ ដើម្បីគោរពអនុវត្ត តាមវិធានការរដ្ឋបាលនានា ជាពិសេស វិធានការបិទខ្ទប់ក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល គណៈមេធាវី បានកាត់បន្ថយ...