មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយ រាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋអ៊ូតាប្រាដែស នៅភាគឦសាន ប្រទេសឥណ្ឌា បានចាប់ផ្តើម ពង្រាយកងកំលាំងប៉ូលីស និង តម្លើងកាមេរ៉ាសុវត្ថិភាព ដើម្បីបញ្ឈប់ការយកសព ទៅបោះចូលក្នុងទឹកទន្លេគង្គារ ចំពេលមានការព្រួយបារម្ភ អំពីសុវត្ថិភាពកាន់តែខ្លាំងឡើង បន្ទាប់ពីសាកសពរាប់សិប បានអណ្តែតទឹក ដែលគេសង្ស័យថា ជាសពដែលស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលគេបានឃើញនៅក្នុងទឹកទន្លេ។ យោងតាមសារព័ត៌មាន SputnIk...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ការធ្លាក់ចុះតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយមានការចូលរួមពី ប្រជាពលរដ្ឋ ជាពិសេស កម្មករ-កម្មការិនី អនុវត្តវិធាន ការសុខាភិបាលត្រឹមត្រូវ។ ក្នុងពិធីទទួល វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិន នាថ្ងៃទី១៦ ខែឧសភា...
ភ្នំពេញ៖ រដ្ឋបាលខេត្តខេត្តកំពង់ស្ពឺ បានចេញសេចក្ដី សម្រេចស្ដីពីការផ្អាកជាបណ្តោះអាសន្នក្រុមហ៊ុន វ៉ា សាន់ ស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ក្រោយរកឃើញកម្មករ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់។
ភ្នំពេញ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៩នាក់ (ស្រី០៤នាក់) មកពីភ្នំពេញ, ថៃ, កំពង់ស្ពឺ, ព្រះសីហនុ និងអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន៥នាក់ នៅក្នុងនោះស្រុកជើងព្រៃចំនួន៣នាក់ (ពលករមកពីថៃ) ស្រុកចំការលើចំនួន១នាក់ និង មកពីខេត្តព្រះវិហារ ចំនួន១នាក់ ក្នុងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងថា គ្រាប់រ៉ុក្កែតចំនួន០៣គ្រាប់ បានបាញ់ចេញកាលពីយប់ថ្ងៃសុក្រ ពីទឹកដីស៊ីរី ចូលមកក្នុងទឹកដីភាគខាងជើងនៃប្រទេសអ៊ីស្រាអ៊ែល ។ អ្នកនាំពាក្យយោធាអ៊ីស្រាអ៊ែលមួយរូបបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “មានការបាញ់ផ្លោងចំនួន០៣គ្រាប់ត្រូវបានបញ្ជាក់អត្តសញ្ញាណពីទឹកដីស៊ីរី ចូលទឹកដីអ៊ីស្រាអ៊ែល” ។ អ្នកនាំពាក្យបានឲ្យដឹងទៀតថា គ្រាប់រ៉ុក្កែតមួយគ្រាប់បានធ្លាក់ភ្លាមៗក្រោយពីបាញ់ចេញពីស៊ីរី និង០២គ្រាប់ផ្សេងទៀត បានធ្លាក់ចូលទីវាល មិនបណ្តាលឲ្យនរណាម្នាក់រងរបួស ឬខូចខាតអ្វីនោះទេ...
ភ្នំពេញ ៖ វាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ព្រលានយន្ដហោះ អន្ដរជាតិរបស់កម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។ វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជា នាថ្ងៃទី១៦ ឧសភា នេះ គឺជាវ៉ាក់សាំង លើកទី៤ហើយ...
ភ្នំពេញ ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងថា មន្ត្រីរាជ ការត្រូវរស់នៅ និងធ្វើការជាធម្មតា តាមគន្លងថ្មី នៃសម័យកាលកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដទាំងអស់គ្នា ។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុក ក្រសួងមុខងារសាធារណៈ។ ក្នុងពិធីប្រកាស កែសម្រួលសមាសភាព ប្រធានក្រុមការងារក្រុងក្រចេះ...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងពុំដែល ចេញឯកសារណាមួយដល់ក្រុមហ៊ុន សម្រាប់នាំចេញ ប្រភេទឈើរងការគំរាមកំហែង ទៅក្រៅប្រទេស ឬហុងកុងឡើយ ។ ការឆ្លើយតប របស់ក្រសួងកសិកម្មបែបនេះ ក្រោយពីមាន បណ្តាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិមួយចំនួន បានចុះផ្សព្វផ្សាយព័ត៌មានថា គយ ហុងកុង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រទេសមួយមានការរីកចម្រើន គឺគ្រួសារនីមួយៗ ត្រូវបន្ដលើកកម្ពស់ការថែទាំ ទូន្មានប្រៀនប្រដៅ និងការបណ្ដុះបណ្ដាលសមាជិកក្នុងគ្រួសារគ្រប់រូបឲ្យមានអត្ដចរិតល្អ ចំណេះដឹង ចំណេះ ធ្វើ ជំនាញវិជ្ជាជីវៈ និងសមត្ថភាពខ្ពង់ខ្ពស់ ដើម្បីកសាងជីវភាពរស់នៅ សមរម្យប្រកបដោយ សេចក្ដីថ្លៃថ្នូរ។ តាមរយៈសារលិខិតរបស់ សម្ដេចតេជោ...